សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន “ដោយសុខភាពបងប្រុសទីមួយបានប្រសើរព្រមទាំងពេលវេលាក៏សមស្រប ខ្ញុំបានណែនាំប្អូនៗ និងក្មួយៗ យកដំណឹង អំពីមរណភាពបងប្រុសទីពីរ”
ភ្នំពេញ៖ មុននេះ គេហទំព័រផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហោះអំពីដំណឹងមរណៈបងប្រុសរបស់សម្តេចជូន បងប្រុសធំ ដោយសរសេរយ៉ាងដូច្នេះថា៖ “ដោយសុខភាពបងប្រុសទីមួយបានប្រសើរព្រមទាំងពេលវេលាក៏សមស្រប ខ្ញុំបានណែនាំប្អូនៗ និងក្មួយៗ យកដំណឹង អំពីមរណភាពបងប្រុសទីពីរជម្រាបគាត់។
ប្រតិកម្មដំបូងក្រោយទទួលព័ត៌មានថា ប្អូនស្លាប់គឺ ភាពស្រឡាំងកាំង ការញ័រដៃ ភ្នែកឡើងក្រហម និងពោលពាក្យដដែលៗថា ហេតុអីមិនប្រាប់គាត់ ។
ក្រោយការពន្យល់របស់ប្អូនៗ និងក្មួយៗ គាត់យល់ តែអ្វីដែលបារម្មណ៍ គឺក្រោយពេលប្អូនៗ និងក្មួយៗចេញផុតមក គាត់អង្គុយយំ និងពិសារគុយទាវតែ ២ម៉ាត់គត់។
គាត់បាននិយាយថា ប្អូនគាត់មិនមានជំងឺអ្វីសោះ និងបន្តនិយាយថា ហេតុអីមិនប្រាប់គាត់ ។
ខ្ញុំកំពុងឱយក្មួយៗតាមដាន និងលួចថតរូបគាត់ផ្ញើមកខ្ញុំ។ គាត់ពិតជាពិបាកទទួលយកនូវរឿងបែបនេះណាស់ ព្រោះនេះជាការវាយប្រហារខាងផ្លូវចិត្តខ្លាំងបំផុតសម្រាប់គាត់៕” អរគុណសន្តិភាព