ប្រជាជនកម្ពុជា សូមចូលរួមរំលែកទុក្ខដល់ពលរដ្ឋជប៉ុន ចំពោះការបាត់បង់ ឯកឧត្តម ស៊ីនហ្សូ អាប៊េ (Shinzo Abe) ឥស្សរៈជនជាន់ខ្ពស់របស់ប្រទេសជប៉ុន


ភ្នំពេញ៖ ប្រជាជនកម្ពុជា សូមចូលរួមរំលែកទុក្ខជាមួយពលរដ្ឋជប៉ុន ចំពោះការបាត់បង់ ឯកឧត្តម ស៊ីនហ្សូ អាប៊េ (Shinzo Abe) ឥស្សរៈជនជាន់ខ្ពស់របស់ប្រទេសជប៉ុននាពេលនេះ ដែលធ្លាប់បានឡើងកាន់ដំណែងជានាយករដ្ឋមន្ត្រីចំនួន ២ដងជាប្រវត្តិសាស្ត្រប្រទេសជប៉ុន។
ឯកឧត្តម ជារដ្ឋបុរសជប៉ុនដែលលេចធ្លោមួយរូប ត្រូវបានទទួលស្គាល់ និងលើកសសើរយ៉ាងទូលំទូលាយចំពោះភាពជាអ្នកដឹកនាំប្រកបដោយសម្ថតភាពក្នុងការជំរុញវឌ្ឍនភាពរបស់ជប៉ុន និងការចូលរួមចំណែកយ៉ាងសកម្មដល់សន្តិភាព សិ្ថរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោកទាំងមូល ។
អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក សិនហ្សូ អាបេ បានដួលសន្លប់នៅក្នុងថ្លុកឈាមនៅតាមផ្លូវ ហើយត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីត្រូវបានគេបាញ់ប្រហារនៅទីក្រុង Nara ភាគខាងលិចប្រទេស​ជប៉ុន ក្នុងកំលុងពេលថ្លែងសុន្ទរកថាសម្រាប់យុទ្ធនាការបោះឆ្នោត ជនល្មើសគឺជាអតីតទាហានជើងទឹក ដោយកំពុងសួរនាំបន្ត ៕

អត្ថបទដែលជាប់ទាក់ទង