Detail Top Banner

សេចក្តីជូនដំណឹងបន្ទាន់ ស្តីពីការផ្អាកចរាចរបណ្តោះអាសន្ន នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានស្ទឹងសំរោង ចន្លោះ គីឡូម៉ែត្រលេខ១១៥-១១៦


ខេត្តព្រះសីហនុ៖ សេចក្តីជូនដំណឹងបន្ទាន់ ស្តីពីការផ្អាកចរាចរបណ្តោះអាសន្ន នៅលើកំណាត់ផ្លូវជាតិ​លេខ​៤ ត្រង់ចំណុចស្ពានស្ទឹងសំរោង ចន្លោះ គីឡូម៉ែត្រលេខ១១៥-១១៦ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

យោងតាមប្រភពព័ត៌មានពី លេខាធិការដ្ឋាន គ្រប់គ្រងគ្រោះមហន្តរាយខេត្តព្រះសីហនុ បានឲ្យដឹងថា គិតត្រឹមវេលាម៉ោង១១និង៣០នាទី ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ស្ថានភាពកម្ពស់ទឹកនៅស្ពានស្ទឹងសំរោង ចំណុចចន្លោះគីឡូម៉ែត្រលេខ ១១៥-១១៦ ក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ទឹកឡើងមានកំពស់ ៥,២០ម៉ែត្រពីបាតស្ទឹង។

តាមការសន្និដ្ឋានសភាពទឹកឡើងដល់កំពស់ ៥,៦០ម៉ែត្រ ទៅ ៥,៧០ម៉ែត្រ និងត្រូវប្រកាសអាសន្ន។
កម្លាំងកងរាជអាវុធហត្ថស្រុកកំពង់សីលា សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់សីលា ដឹកនាំដោយលោក សៅ បុរីវឌ្ឍនៈ អភិបាលស្រុកកំពង់សីលា ចុះពិនិត្យស្ថានភាពទឹកជំនន់ដោយទឹកភ្លៀងចំណុចភូមិក្រាំងអាត់ចាស់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានប្រជាពលរដ្ឋរស់នៅចំនួន ៤២ខ្នងផ្ទះ ក្នុងនោះរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ៣៧ខ្នងផ្ទះ (ពុំមានរងគ្រោះដល់អាយុជីវិតមនុស្ស ឬសត្វពាហនៈឡើយ)៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង