ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរីបានដឹងទេថា បទល្មើសព្រៃឈើកំពុងកើតមានយ៉ាងគគ្រឹកគគគ្រេង កំពុងដឹកចេញតាមច្រកដាក់ដាំឆ្ពោះទៅប្រទេសវៀតណាមរៀងរាល់ថ្ងៃ
ខេត្តមណ្ឌលគិរី៖ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរីបានដឹងទេថា បទល្មើសព្រៃឈើកំពុងកើតមានយ៉ាងគគ្រឹកគគគ្រេង កំពុងដឹកចេញតាមច្រកដាក់ដាំឆ្ពោះទៅប្រទេសវៀតណាម។
បើតាមប្រភពភ្នាក់សារព័ត៌មានបានរាយការណ៍ថា កន្លងមក បទល្មើសព្រៃឈើកំពុងកើតមានយ៉ាងគគ្រឹកគគគ្រេងដែលកំពុងដឹកចេញតាមច្រកដាក់ដាំឆ្ពោះទៅប្រទេសវៀតណាម។ ជាក់ស្តែងបើគិតមកដល់ខែកក្កដា២០២២នេះ ក្រុមឈ្មួញបានព្យាយាម រត់ការដើម្បីដឹកឈើចេញ ដោយបានដឹងថា មានមន្ត្រីម្នាក់មិនទទួលសំណូកពីពួកឈ្មួញទាំងនោះដោយការចចារមិនត្រូវថ្លៃគ្នា។ ប្រភពព័ត៌មានដដែលពីខេត្តមណ្ឌលគិរី បានលួចបង្ហើបឱ្យដឹងថា ក្រុមឈ្មួញទាំងនោះកំពុងតែមមាញឹកខិតខំរត់ការដើម្បីដឹកឈើចេញពីស្រែពក ស្រុកពេជ្ជតា តាមរយៈរថយន្ត ធុនដ្រា និងដឹកចេញពីស្រុកកោះញ៉ែក តាមរថយន្តដឹកដី តាមច្រកដាក់ដាំឆ្លងដែនទៅកាន់ប្រទេសវៀតណាម ។ ការដំណើរការអាជីវកម្មរបស់ពួកគេបានហ្កឹកណាមានការចូលដៃជើងពីអាជ្ញាធរតាមគោលដៅ ខណ:សេចក្ដីរាយការណ៍អះអាងថា ក្រុមឈ្មួញត្រៀមរថយន្តប្រមាណជាង៣០ ទៅ៤០គ្រឿង ដើម្បីសម្រុកកាប់ឈើ ប្រភេទផ្ចឹក ស្រឡៅ សុក្រំ និងកកោះ កំពុងត្រូវប៉ាន់កាប់ និងដឹកលក់ឆ្លងដែនទៅប្រទេសវៀតណាមតាមច្រកទ្វារដាក់ដាំនេះ។
ក្នុងករណីនេះបើសិនជាមិនមានកាបើកភ្លើងខៀវពីសំណាក់អាជ្ញាធរ និងមន្ត្រីច្រកដាក់ដាំមួយចំនួនតូចទៅអោយពួកឈ្មួញទេនោះ បទល្មើសព្រៃឈើទាំងនោះ ក៏ពិតជាមិនអាចកើតមានដូចពេលបច្ចុប្បន្ននេះទេ៕