“ការបង្កើតក្របខណ្ឌជាតិសម្រាប់គ្រប់គ្រងការឆ្លើយតបទៅនឹងអំពើឧក្រិដ្ឋកម្ម ឬចេតនាដោយខុសច្បាប់ ពាក់ព័ន្ធនឹងសម្ភារៈដែលស្ថិតនៅក្រៅការគ្រប់គ្រងនៃដែនសមត្ថកិច្ច”


ភ្នំពេញ៖ សិក្ខាសាលាស្តីពី “ការបង្កើតក្របខណ្ឌជាតិសម្រាប់គ្រប់គ្រងការឆ្លើយតបទៅនឹងអំពើឧក្រិដ្ឋកម្ម ឬចេតនាដោយខុសច្បាប់ ពាក់ព័ន្ធនឹងសម្ភារៈដែលស្ថិតនៅក្រៅការគ្រប់គ្រងនៃដែនសមត្ថកិច្ច” ។

ឯកឧត្តម អុឹង​ អៀង រដ្ឋលេខាធិការ ក្រសួងរ៉ែនិងថាមពល បានអញ្ជើញជាអធិបតីភាពដឹកនាំសិក្ខាសាលាស្ដីពី “ការបង្កើតក្របខណ្ឌជាតិសម្រាប់គ្រប់គ្រងការឆ្លើយតបទៅនឹងអំពើឧក្រិដ្ឋកម្ម ឬចេតនាដោយខុសច្បាប់ ពាក់ព័ន្ធនឹងសម្ភារៈដែលស្ថិតនៅក្រៅការគ្រប់គ្រងនៃដែនសមត្ថកិច្ច” ដែលមានការចូលរួមសហការជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA)។

សិក្ខាសាលានេះ​មានគោលបំណងបញ្រ្ជាបការយល់ដឹងដល់មន្ត្រីមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ រួមមានក្រសួងមហាផ្ទៃ ក្រសួងរ៉ែនិងថាមពល លេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិអាវុធគីមី និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា អំពីក្របខណ្ឌថ្នាក់ជាតិសម្រាប់គ្រប់គ្រងនិងឆ្លើយតបទៅនឹងអំពើឧក្រិដ្ឋកម្ម ឬចេតនាដោយខុសច្បាប់ ពាក់ព័ន្ធនឹងសម្ភារៈនិងសារធាតុនុយក្លេអ៊ែរនិងវិទ្យុសកម្ម៕ ប្រភព ក្រសួងរ៉ែនិងថាមពល

អត្ថបទដែលជាប់ទាក់ទង