សារមន្ទីរជាតិនៅទីក្រុងភ្នំពេញ គឺជាសារមន្ទីរធំជាងគេនៅប្រទេសកម្ពុជា ដែលជាទីតាំងប្រមូលផ្ដុំសម្បត្តិវប្បធម៌ និងប្រវត្តិសាស្ត្រដ៏សំខាន់


សារមន្ទីរជាតិនៅទីក្រុងភ្នំពេញ គឺជាសារមន្ទីរធំជាងគេនៅប្រទេសកម្ពុជា ដែលជាទីតាំងប្រមូលផ្ដុំសម្បត្តិវប្បធម៌ និងប្រវត្តិសាស្ត្រដ៏សំខាន់សម្រាប់ពិភពលោកធ្វើការស្រាវជ្រាវអំពីវត្ថុបុរាណសិល្បៈសាសនា បុរាណវិទ្យាខ្មែរតាំងពីសតវត្សទី៤ រហូតដល់សតវត្សទី ១៣។
សារមន្ទីរជាតិ ត្រូវបានកសាងនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩១៧ តាមរបៀប ស្ថាបត្យកម្មប្រពៃណីខ្មែរដោយស្ថាបត្យករជនជាតិបារាំង ឈ្មោះ ហ្ថក ហ្រ៉ូសលីយេ (George Groslier) ដែលមានបណ្ដោយ ៥៤ ម៉ែត្រ និងជម្រៅ ៦៦ ម៉ែត្រ ហើយសង់លើខឿនកម្ពស់២ម៉ែត្រកន្លះ។
សំណង់អាគារជាប្រវត្តិសាស្រ្តនេះត្រូវបានសម្ពោធក្នុងឆ្នាំ ១៩២០ ក្រោមព្រះរាជាធិបតីភាពរបស់ព្រះករុណាព្រះបាទ ស៊ី សុវត្ថិ។ ស.ស.យ.ក
អត្ថបទដែលជាប់ទាក់ទង