ខួប ១៣ឆ្នាំនៃសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ត្រូវបានចុះក្នុងបញ្ជីស្មារតីចងចាំរបស់ពិភពលោកនៃអង្គការយូណេស្កូ

សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ជាឈ្មោះបច្ចុប្បន្នរបស់ មន្ទីរសន្ដិបាល ២១ ដែលត្រូវបានប្រើប្រាស់ក្នុងគោលបំណងឧក្រិដ្ឋយ៉ាងច្រើនលើសលុបក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ១៧ មេសា ១៩៧៥ ដល់ ០៧ មករា ១៩៧៩។
នៅអំឡុងរបបប្រល័យពូជសាសន៍ ស-២១ បានដើរតួនាទីយ៉ាងសំខាន់សម្រាប់ជាទីតាំងនៃវិសុទ្ធកម្ម ទៅលើជនទាំងឡាយដែលត្រូវបានចាត់ទុកថាជាខ្មាំងបដិវត្ដ។ ជាលទ្ធផល ក្នុងរយៈពេលនៃការកាន់កាប់របស់ពួកទមិឡនិយម ស-២១ គឺត្រូវបានប្រមាណថាមានជនរងគ្រោះចំនួន ១៨ ០៦៣នាក់ ដែលត្រូវបានចាប់ឃុំឃាំង និងសម្លាប់។
ក្រោយការដួលរំលំនៃរបបតិរច្ឆាននេះ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ រដ្ឋាភិបាលថ្មីដែលកើតចេញមកពីការលះបង់សាច់ស្រស់ ឈាមស្រស់ របស់វីវៈជនកម្ពុជាដែលមានសម្ដេច ហ៊ុន សែន ជាប្រមុខ បានខិតខំ​បោះជំហានយ៉ាងត្រដាបត្រដួសក្រោកឡើងពីចំណុចសូន្យ ដោយដៃម្ខាងខិតខំទប់ស្កាត់ការវិលត្រឡប់មក​វិញនៃរបបនេះ និងដៃម្ខាងទៀតប្រឹងប្រែងកសាងប្រទេសជាតិ ក្នុងគោលដៅចម្បងដើម្បីថែរក្សាឱ្យបាននូវសុខសន្ដិភាពជូនចំពោះប្រជាជនកម្ពុជា។ JOIN @សច្ចធម៌ប្រវត្ដិសាស្រ្ដ

អត្ថបទដែលជាប់ទាក់ទង