សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចេញបញ្ជា៣ចំណុចសំខាន់ៗ ចំពោះក្រុមហ៊ុនដែលកាប់បំផ្លាញព្រៃឈើជុំវិញតំបន់រមណីយដ្ឋានភ្នំតាម៉ៅ
កាលពីម៉ោងប្រមាណជាង១០និង២០នាទីព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចេញបញ្ជាយ៉ាងដូច្នេះថា៖
១.លុបចោលទាំងអស់នូវរាល់ការអនុញ្ញាត ឱយធ្វើការដោះដូរនិងអភិវឌ្ឍ។
២.រក្សាទុកដីនិងព្រៃនៅជុំវិញសួនសត្វ ភ្នំតាម៉ៅជាដីដែលត្រូវការពារនិងអភិរក្ស ដោយក្រសួងកសិកម្ម។
៣.ក្រុមហ៊ុនដែលបានឈូសឆាយត្រូវ បញ្ឈប់សកម្មភាពនិងត្រូវដាំដើមឈើ ឡើងវិញលើដីដែលបានឈូសឆាយ។
សូមអានន័យសេចក្តីដើមទាំងស្រុង៖ “បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ប៉ុន្មានថ្ងៃមកនេះមានសំណូមពរជាច្រើន មករាជរដ្ឋាភិបាលដើម្បីរក្សាទុកព្រៃនៅ ក្បែរសួនសត្វភ្នំតាម៉ៅទោះបីក្រសួង កសិកម្មបានពន្យល់ថា សួនសត្វភ្នំតាម៉ៅ មិនមានប៉ះពាល់ក៏ដោយ។ ក្នុងនាមជាអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃ រាជរដ្ឋាភិបាលខ្ញុំសូមចេញបញ្ជា៖ ១.លុបចោលទាំងអស់នូវរាល់ការអនុញ្ញាត ឱយធ្វើការដោះដូរនិងអភិវឌ្ឍ។ ២.រក្សាទុកដីនិងព្រៃនៅជុំវិញសួនសត្វ ភ្នំតាម៉ៅជាដីដែលត្រូវការពារនិងអភិរក្ស ដោយក្រសួងកសិកម្ម។ ៣.ក្រុមហ៊ុនដែលបានឈូសឆាយត្រូវ បញ្ឈប់សកម្មភាពនិងត្រូវដាំដើមឈើ ឡើងវិញលើដីដែលបានឈូសឆាយ។
សូមអរគុណចំពោះបងប្អូនជនរួមជាតិ ដែលបានចូលរួមផ្តល់យោបល់ប្រកប ដោយការស្ថាបនា”។
MTV-TODAY សូមចូលរួមអបអរសាទរចំពោះចំណាត់ការរបស់សម្តេចអគ្គមហាសេនាតេេជោ ប្រកបដោយសេចក្តីរីករាយយ៉ាងខ្លាំងបំផុត ដែលបានទប់ស្កាត់បានទាន់ពេល ត្រឹមតែ៤ថ្ងៃ ដើមឈើទាល ដើមកកោះ និងដើមឈើមានតម្លៃជាច្រើនទៀតត្រូវបានកាប់បំផ្លាញក្នុងប្រទេសយើងនៃខេត្តតាកែវ យើងមិនអាចបន្តកាប់ និងឈូសឆាយ បំផ្លាញព្រៃឈើតទៅទៀតបានទេ។
ប្រភពពីប្រជាពលរដ្ឋនៅទីនោះបានប្រាប់ថា មានដើមឈើមានតម្លៃជាច្រើនដែលបានដាំក្នុងឆ្នាំ១៩៩៥ ដែលកាលនោះមានកំពស់ត្រឹមតែ១.៥០ម៉ែត្រ ឥឡូវកំពស់បានពី៦ទៅ ៩ម៉ែត្រ តែត្រូវបានក្រុមហ៊ុនឧកញ៉ា ឡេង ណាវាត្រា កាប់បំផ្លាញ រាប់សិបហិកតា ។
សម្តេចពុក ជាទីគោរព ក្នុងនាមខ្ញុំជាចាងហ្វាង សូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ដោយសារសម្តេចពុកមានគតិបណ្ឌិតគិតគូពីបំណងប្រជាពលរដ្ឋយើង ហើយប្រជាពលរដ្ឋយើង ពិតជាចង់ឃើញប្រទេសយើង លម្អរទៅដោយពណ៌ធម្មជាតិបៃតង ពាសពេញក្នុងផ្ទៃប្រទេស ។
ជាចុងបញ្ចប់ កូនសូមជូនពរពុកមានសុខភាពល្អ ជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជាយើងឲ្យកាន់តែរីកចំរើនជានិច្ចនិរន្តរ៍ និងជាម្លប់ដល់ប្រជាពលរដ្ឋយើងគ្រប់ស្រទាប់វណ្ណៈជាទីពឹង ក្រោមម្លប់សន្តិភាព និងការដឹកនាំដ៏វាងវៃរបស់សម្តេចពុក ៕ អរគុណសន្តិភាព