បណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិ ថ្នាក់តំបន់ខាងត្បូងបឹងទន្លេសាប រៀបចំប្រជុំពិភាក្សាក្រោមប្រធានបទជម្រើសនៃមុខរបរសម្រាប់បង្កើនជីវភាពសហគមន៍


បណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិ ថ្នាក់តំបន់ខាងត្បូងបឹងទន្លេសាប បានរៀបចំប្រជុំពិភាក្សាក្រោមប្រធានបទជម្រើសនៃមុខរបរសម្រាប់បង្កើនជីវភាពសហគមន៍ នាថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០២២ នៅសហគមន៍តំបន់ការពារធម្មជាតិភ្នំទ័ពជាង ស្រុកស្រែអំបិល ខេត្តកោះកុង។
វេទិកានេះ មានអ្នកចូលរួម៧៨នាក់ មកពីសហគមន៍តំបន់ការពារធម្មជាតិ នៃ៦ខេត្ត រួមមាន ខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ និងខេត្តកំពត។
កិច្ចប្រជុំបានសម្រេចនូវលទ្ធផលផ្តោតលើការងារអភិវឌ្ឍសហគមន៍ ដូចជាៈ
១.ការកែរលំអរសេវាទេសចរណ៍ក្នុងសហគមន៍
២.ជុំរុញការចិញ្ចឹមគោ ក្របីក្នុងសហគមន៍
៣.ការគ្រប់គ្រងទឹក
៤.ការដាំក្រវ៉ាញ
៥.ការធ្វើវារីអគ្គីសនីខ្នាតតូច
៦.ការសន្សំប្រាក់
៧.ការផ្សព្វផ្សាយតាមបណ្តាញសង្គម ។
អត្ថបទដែលជាប់ទាក់ទង