ប្រទេសចិនរកឃេីញផ្ទុះជំងឺឡានយ៉ា មិនមានឱសថព្យាបាល និងវ៉ាក់សាំងទេ
ប្រទេសចិន៖ រកឃេីញផ្ទុះជំងឺឡានយ៉ា និងបានឆ្លងទៅអ្នកជំងឺចំនួន៣៥នាក់ នៅខេត្តសានតុង និងខេត្តហឺណាន ។ ជំងឺឡានយ៉ានេះបង្កឡេីងដោយវីរុសឈ្មោះ ហេនីប៉ា (Henipavirus) ។
គេសង្ស័យឆ្លងមកពីប៉ះពាល់ជាមួយសត្វព្រៃជាពិសេសកណ្តុរព្រៃនិងប្រភេទសត្វកកេរ រោគសញ្ញា៖ គ្រុនក្តៅ ក្អក អស់កំលាំង មិនឃ្លានអាហារ ឈឺក្បាលឈឺសាច់ដុំ ក្អួតចង្អោរ គ្រាប់ឈាមស និងប្លាកែតថយចុះមិនមានភស្តុតាងឆ្លងពីមនុស្សទៅមនុស្សទេនិងមិនមានឱសថព្យាបាល និងវ៉ាក់សាំងទេ ។
អត្រាស្លាប់បង្កឡេីងដោយជំងឺ ឡានយ៉ានេះ ខ្ពស់ជាងជំងឺ កូវីដ-១៩ ដោយសារធ្វេីឱ្យខូចមុខងារថ្លេីមនិងតំរងនោម ។