កិច្ចប្រជុំអន្តររដ្ឋាភិបាលលើកទី៥ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS 1982) លើការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាព


បរទេស៖ បូរីញ៉ូវយ៉ក សហរដ្ឋអាមេរិក ថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០២២ ឯកឧត្តម ស៊ុំ ធី អគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្រ្ត និងលោក រាត់ ស៊ិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន នៃក្រសួងបរិស្ថាន បានចូលរួមកិច្ចប្រជុំអន្តររដ្ឋាភិបាលលើកទី៥ ក្រោមអនុសញ្ញាអង្គការ​សហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS 1982) លើការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាព នៅក្រៅដែនយុត្តាធិការជាតិ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ នៅបូរីញ៉ូវយ៉ក សហរដ្ឋអាមេរិក។ កិច្ចប្រជុំនេះនឹងពិភក្សាទៅ

លើកំណែសេចក្តីព្រាងឧបសម្ព័ន្ធបន្ថែម នៃកិច្ចព្រមព្រៀងក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ លើការអភិរក្ស និងការប្រើប្រាស់ប្រកបដោយចីរភាពនៃជីវៈចម្រុះសមុទ្រនៅក្រៅដែនយុត្តាធិការជាតិ៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង