ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានចូលរួមជាអធិបតីភាពពិធីប្រគល់ទទួលធុងសំរាមពីក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) នៅទីស្តីការក្រសួង


ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានចូលរួមជាអធិបតីភាពពិធីប្រគល់ទទួលធុងសំរាមពីក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) នៅទីស្តីការក្រសួងបរិស្ថាន។

ធុងសំរាមដែលទទួលបានចំនួន ១០ ត្រូវបានឯកឧត្តមរដ្ឋលេខាធិការប្រគេនដល់ព្រះចៅអធិការវត្តពោធិ៍សាលព្រឹក្សហៅវត្តទួលស្វាយ នៅក្នុងឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងអំណរគុណក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) ដែលបានចូលរួមឧបត្ថម្ភ​ធុងសំរាមដើម្បីយកទៅដាក់នៅតាមទីវត្តអារាម ចូលរួមក្នុងការថែរក្សាអនាម័យបរិស្ថានជាពិសេសគ្រប់គ្រងសំណល់រឹងរាវឱ្យបានត្រឹមត្រូវ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការក៏បានថ្លែងអំណរគុណដល់ព្រះសង្ឃនៃវត្តពោធិ៍សាលព្រឹក្សហៅវត្តទួលស្វាយដែលបានគិតគូរពីការថែរក្សាអនាម័យបរិស្ថានក្នុងវត្តអារាម និងជំរុញលើកទឹកចិត្តព្រះសង្ឃបន្ថែមរៀបចំទីវត្តទៅជាអារាមមេត្រីបរិស្ថានដើម្បីជាទីគោរពសក្ការៈបូជាដែលមានសោភ័ណភាពស្អាត៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង