អ្នករាយការណ៍របស់អង្គការសហប្រជាជាតិ ចុះទៅមើលការតវ៉ារបស់បុគ្គលិកណាហ្កាវើលដ៍ដោយផ្ទាល់

ភ្នំពេញ៖ ក្រុមអតីតបុគ្គលិក្រុមហ៊ុនណាហ្កាវើលដ៍ ដែលភាគច្រើនជាស្រ្តី បានបន្តប្រមូលផ្តុំគ្នា នៅថ្ងៃរសៀល​ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ដើម្បីតវ៉ានឹងក្រុមហ៊ុន។ គេ សង្កេតឃើញ លោក វិទិត មុតតាបន អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកឃ្លាំមើលបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា បានចុះទៅដល់កន្លែងដែលក្រុមបាតុករប្រមូលផ្តុំគ្នា។
ក្រុមអតីតបុគ្គលិក្រុមហ៊ុនណាហ្កាវើលដ៍ ដែលភាគច្រើនជាស្រ្តី បានបន្តប្រមូលផ្តុំគ្នា នៅថ្ងៃរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ដើម្បីតវ៉ានឹងក្រុមហ៊ុន។ គេ សង្កេតឃើញ លោក វិទិត មុតតាបន អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកឃ្លាំមើលបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា បានចុះទៅដល់កន្លែងដែលក្រុមបាតុករប្រមូលផ្តុំគ្នា។
តាមរយៈគណនីហ្វេសប៊ុករបស់ខ្លួន អ្នកស្រី ចក់ សុភាព នាយិកានៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានបង្ហោះរូបលោក វិទិត មុតតាបន ដែលកំពុងមានវត្តមាននៅកន្លែងក្រុមបាតុករ។ លោក បានពាក់អាវរបស់​មន្រ្តីសិទ្ធិមនុស្សពីខាងក្រៅ ដូចមន្រ្តីសិទ្ធិមនុស្សដទៃទៀតនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិប្រចាំកម្ពុជា។
អ្នកស្រី ចក់ សុភាព សរសេរដូច្នេះថា៖«ខុសសព្វមួយដង ដែលកងកម្លាំងទប់ស្កាត់កូដករមិនឱ្យជួបជុំគ្នានៅមុខក្រុមហ៊ុន ថ្ងៃនេះពួកគេ អាចប្រមូលផ្តុំនៅមុខក្រុមហ៊ុនបាន»។
ដំណើរទស្សនកិច្ចរបស់លោក វិទិត មុតតាបន នៅកម្ពុជា មានរយៈពេលប្រមាណ១០ថ្ងៃ គឺពីថ្ងៃទី១៥ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២។ លោក បានជួបបុគ្គលសំខាន់២រូបរួចហើយ គឺសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ។
ចំពោះករណីអតីតបុគ្គលិកណាហ្កាវើលដ៍ ពួកគេ បាននាំគ្នាចេញតវ៉ាជាងកន្លះឆ្នាំហើយ គឺចាប់តាំងពីចុងឆ្នាំ២០២១មក។ ពួកគេ ទាមទារឲ្យក្រុមហ៊ុនទទួលយកអ្នកដែលត្រូវបានបញ្ឈប់ពីការងារ ចូលធ្វើការងារវិញ៕ ប្រភព សារព័ត៌មានថ្មីៗ

លោក វិទិត មុតតាបន អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (ពាក់មួកពណ៌ស) ពេលចុះទៅដល់កន្លែងប្រមូលផ្តុំរបស់ក្រុមអតីតបុគ្គលិកណាហ្កាវើលដ៍។ រូបពីអ្នកស្រី ចក់ សុភាព

លោក វិទិត មុតតាបន អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (ពាក់មួកពណ៌ស) ពេលចុះ​ទៅ​ដល់កន្លែងប្រមូលផ្តុំរបស់ក្រុមអតីតបុគ្គលិកណាហ្កាវើលដ៍។ រូបពីអ្នកស្រី ចក់ សុភាព
អត្ថបទដែលជាប់ទាក់ទង