ទឹកជំនន់បង្កឡើងដោយសារព្យុះបានជន់លិចទីក្រុងប៉ារីស ប្រទេសបារាំង


បរទេស៖ ព្យុះដ៏ខ្លាំងក្លា បានបោកបក់មកលើទីក្រុងប៉ារីស ប្រទេសបារាំង នាំមកជាមួយភ្លៀងធ្លាក់ខ្លាំង បង្កឲ្យមានទឹកជំនន់ជន់លិចរដ្ឋធានីមួយនេះ ។ ភ្លៀងធ្លាក់ខ្លាំង បានធ្វើឲ្យអាក់ខានដល់សេវាកម្មរថយន្តក្រុង រថភ្លើងក្រោមដី និងការធ្វើចរាចរណ៍តាមដងផ្លូវ ។
ខ្យល់បក់ក្នុងល្បឿនជាង ១០០គីឡូម៉ែត្រក្នុង១ម៉ោង ត្រូវបានរកឃើញនៅលើកំពូលប្រាសាទ Eiffel Tower ។ ផ្លូវថ្នល់នៅក្នុងទីក្រុងប៉ារីស ត្រូវបានជន់លិចទាំងស្រុង ហើយទឹកភ្លៀង បានហូរចូលជណ្តើរនៅក្នុងស្ថានីយ៍រថភ្លើងក្រោមដី ៕

អត្ថបទដែលជាប់ទាក់ទង