លោកជំទាវ ឆៃ ច័ន្ទរិទ្ធីសូលីដា រដ្ឋលេខាធិការក្រសួងព៍តមាន និងលោកជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការនិងជាប្រធានក្រុមការងារសកម្មភាពជនពិការក្រសួងកិច្ចការនារី បានអញ្ជើញចូលរួមជាអធិបតីភាពនៅក្នុងកម្មពិធីបើកកិច្ចប្រជុំស្ដីពីការកសាងផែនការ និងគោលនយោបាយរបស់សមាគម តន្ត្រីសំនៀងជនពិការភ្នែក
ភ្នំពេញ៖ ថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ លោកជំទាវ ឆៃ ច័ន្ទរិទ្ធីសូលីដា រដ្ឋលេខាធិការក្រសួងព៍តមាន និងលោកជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការនិងជាប្រធានក្រុមការងារសកម្មភាពជនពិការក្រសួងកិច្ចការនារី បានអញ្ជើញចូលរួមជាអធិបតីភាពនៅក្នុងកម្មពិធីបើកកិច្ចប្រជុំស្ដីពីការកសាងផែនការ និងគោលនយោបាយរបស់សមាគម តន្ត្រីសំនៀងជនពិការភ្នែក និងមានការចូលរួមពី ថ្នាក់ដឹកនាំគណៈគ្រប់គ្រង បុគ្គលិក នៃសមាគមតន្រ្តីសំនៀងជនពិការ សរុបចំនួន ៦០នាក់ ។
លោក ចាប តូ ប្រធានសមាគម បានបញ្ជាក់ថា កម្មវិធីនេះ រៀបចំក្នុងគោលបំណងឆ្លងយោបល់ សេចក្ដីព្រាងផែនការរយៈពេល៥ឆ្នាំ រួមមាន ៖
-គោលនយោបាយបុគ្គលិក -គោលនយោបាយហិរញ្ញវត្ថុ
-គោលនយោបាយគាំពារកុមារ -គោលនយោបាយទំនាស់ផលប្រយោជន៍ -គោលនយោបាយសមភាពយែនឌ័រ
លោកជំទាវរដ្ឋលេខាធិការ ក្រសួងព៍តមាន និងអនុរដ្ឋលេខាធិការ ក្រសួងកិច្ចការនារី បានសម្តែងការកោតសសើរចំពោះលោក ចាប តូ សមាជិកក្រុមប្រឹក្សាសកម្មភាពជនពិការ និងជាប្រធានសមាគម ពិសេសគឺជាជាជនមានពិការភាពភ្នែក ដែលបានខិតខំព្យាយាមសហការជាមួយលោក កុប ចំរើន ដៃគូររបស់អង្គការអន្តរជាតិ រៀបចំគោលនយោបាយផែនការនេះឡើងដើម្បីលើកកម្ពស់សមត្ថភាព គុណភាព ប្រសិទ្ធភាព ពង្រឹងការដឹកនាំសមាគមជនពិការភ្នែក និងរួមចំណែកអភិវឌ្ឍន៍វិស័យពិការភាពនៅក្នុងប្រទេសកម្ពុជា៕ អរគុណសន្តិភាព