Detail Top Banner

កំណើនអគារកាន់តែច្រើន ផ្សារកាន់តែច្រើន នោះកំណើនអគ្គិភ័យក៏កើនឡើងផងដែរ ទាមទារឲ្យ រៀបចំប្រព័ន្ធការពារអគ្គិភ័យឲ្យបានល្អ


ភ្នំពេញ៖ ប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្តមឧត្តមសេនីយ៍ឯក នេត វន្ថា បានឲ្យដឹងថា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២២នេះ អគ្គិភ័យកើតឡើង ចំនួន ៤២៨លើក លើ ៤៧២លើក មានន័យថា ថយចុះ៤៤លើក។ ក្នុងនោះបណ្ដាលឲ្យស្លាប់ ១៣នាក់ លើ​ ១៧នាក់ និងរបួស៣៤នាក់ លើ៤១នាក់ ឆេះផ្ទះចំនួន ៣៧៥ខ្នង លើ ៥៦៤ខ្នង។

នៅល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តមឧត្តមសេនីយ៍ឯក នេត វន្ថា បានអោយដឹងថា ករណីអគ្គីភ័យឆេះក្នុងឆ្នាំ២០២២នេះ ភាគច្រើនកើតឡើងនៅតាមសំណង់លំនៅដ្ឋានដូចជាសំណង់ផ្ទះ រោងចក្រ និងសហគ្រាសនានា ហើយមួយផ្នែកទៀតគឺនៅតាមតូបលក់ដូរ និងកន្លែងប្រកបអាជីវកម្មផ្សេងៗ។ មួយវិញទៀតដែលគួរអោយព្រួយបារម្ភគឺ ករណីនៅក្នុងផ្សារ ជាពិសេសគឺផ្សាររដ្ឋក្នុងរាជធានីភ្នំពេញ ដែលមិនទាន់មានបំពាក់ប្រព័ន្ធសុវត្ថិភាព ដែលគេហៅថា បូតទឹក ដើម្បីការបង្កាអគ្គិភ័យនៅឡើយ។

លោកប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ បញ្ជាក់ទៀតថា ការកើតឡើងនូវអគារកាន់តែច្រើន ផ្សារកាន់តែច្រើន នោះកំណើនអគ្គិភ័យក៏កើនឡើងផងដែរ ដែលទាមទារឲ្យទីកន្លែងនិមួយៗ ត្រូវរៀបចំប្រព័ន្ធ​ការពារអគ្គិភ័យឲ្យបានល្អ៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង