Detail Top Banner

កម្ពុជាបានលើកឡើង​ថា៖ ​ខ្លួន​បានជួយ​ជន​បរទេសនានាដែលត្រូវបាន​បោក​ប្រាស់​ដោយ​ពួក​ជួញ​ដូរ

រាជធានីភ្នំពេញ, កម្ពុជា (AP), កាលពីថ្ងៃសុក្រកន្លងមកនេះ កម្ពុជា​បានលើកឡើង​ថា ខ្លួនកំពុងតែមានបំណង​​​ជួយ​បណ្តាជនបរទេស​ ដែលទទួល​រង​គ្រោះ​ពី​បទល្មើល​ជួញ​ដូរ​មនុស្ស បន្ទាប់​ពី​ការ​​លើកឡើងរបស់​តៃវ៉ាន់ ក្នុងការ​ស្វែង​រក​ការ​ដោះលែង​ប្រជាពលរដ្ឋ​ខ្លួន​ជាង ៣០០ នាក់ ​ដែល​ត្រូវ​បានល្បូងពីសំណាក់​ក្រុម​ឧក្រិដ្ឋកម្ម​ដែលមានអង្គការចាត់តាំងនៅ​អាស៊ីអាគ្នេយ៍។
បណ្តាក្រុមយុវជនដែលទទួលបានការអប់រំល្អ ភាគច្រើនត្រូវបានគេសន្យាផ្តល់ប្រាក់ខែខ្ពស់សម្រាប់ការងារផ្នែកបច្ចេកវិទ្យា ប៉ុន្តែបន្ទាប់មកពួកគេត្រូវបានគេបង្ខំឱ្យធ្វើការជាអ្នកហៅទូរសព្ទ ក្នុងគោលបំណងបោកប្រាស់ជនជាតិចិនដីគោក ឱ្យបង់ប្រាក់សម្រាប់ថ្លៃសេវារដ្ឋាភិបាលដែលមិនមាន ឬឱកាសវិនិយោគ។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា ក្រសួងមហាផ្ទៃកំពុងបើកយុទ្ធនាការត្រួតពិនិត្យទូទាំងប្រទេស សម្រាប់ជនបរទេសទាំងអស់ដែលរស់នៅក្នុងកម្ពុជា ក្រៅពីបុគ្គលិកស្ថានទូត។ សម្តេចក្រឡាហោម បានបន្តថាក្រសួង​នឹង​ស្រាវជ្រាវ ​ជាពិសេសផ្តោតលើ​បណ្តាជនបរទេស​ដែល​ធ្លាប់រងគ្រោះ​នៃបទល្មើសជួញដូរ​មនុស្ស។
សម្តេចក្រឡាហោម ក៏បានបន្ថែមទៀតថា កាលពីថ្ងៃព្រហស្បត្តិ៍ កន្លងមកនេះ សមត្ថកិច្ចនៃខេត្តកណ្តាល និងព្រះសីហនុ បានចុះត្រួតពិនិត្យទៅលើបណ្តាជនបរទេសដែលកំពុងស្នាក់នៅ ឬបម្រើការងារវិស័យសណ្ឋាគារ, ផ្នែកអចលនទ្រព្យនិងកាស៊ីណូជាដើម។​ ប្រភព៖AP
អត្ថបទដែលជាប់ទាក់ទង