ស៊ុយអែតអះអាងថា ការលេចធ្លាយបំពង់បង្ហូរឧស្ម័ន Nord Stream បណ្តាលមកពីការបំផ្ទុះគ្រាប់បែក


ស្តុកខុល៖ ទីភ្នាក់ងារសន្តិសុខរបស់ប្រទេសស៊ុយអែតនិយាយថា ការលេចធ្លាយបំពង់បង្ហូរឧស្ម័នក្រោមបាតសមុទ្រចំនួនពីរ ដែលតភ្ជាប់ពីប្រទេសរុស្ស៊ី និងអាល្លឺម៉ង់ គឺបណ្តាលមកពីការបំផ្ទុះគ្រាប់បែក។
សេវាសន្តិសុខស៊ុយអែតបាននិយាយនៅថ្ងៃព្រហស្បតិ៍ទី០៦ ខែតុលាថា ក្រុមអ្នកស៊ើបអង្កេតកំពុងវិភាគសម្ភារៈ ដើម្បីកំណត់ថាតើអ្នកណានៅពីក្រោយការលេចធ្លាយបំពង់បង្ហូរឧស្ម័ន Nord Stream។ បំពង់បង្ហូរប្រេងនេះបានទទួលរងការលេចធ្លាយចំនួនបួននៅសមុទ្របាល់ទិកកាលពីចុងខែមុន។
ទីភ្នាក់ងារស៊ុយអែតបាននិងកំពុងត្រួតពិនិត្យមើលការលេចធ្លាយចំនួនពីរ ដែលបានកើតឡើងនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេស ខណៈដែលរដ្ឋាភិបាលដាណឺម៉ាកក៏កំពុងពិនិត្យមើលការលេចធ្លាយចំនួនពីរផ្សេងទៀតផងដែរ។ ទន្ទឹមគ្នា មានការសង្ស័យកាន់តែខ្លាំងឡើង ក្នុងចំណោមប្រទេសអឺរ៉ុបដែលថាបំពង់បង្ហូរឧស្ម័ន Nord Stream ត្រូវបានគេបំផ្លាញ ស្របពេលដែលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានស្តីបន្ទោសប្រទេសលោកខាងលិច៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា

អត្ថបទដែលជាប់ទាក់ទង