យានយន្ត ៤២០គ្រឿងទៀត ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ
តាមអ្នកនាំពាក្យ, គិតថ្ងៃទី២១ ខែតុលា ក្នុងឆ្នាំ២០២២នេះ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ១៣១,១៦២គ្រឿង ក្នុងនោះមានម៉ូតូ ១០៥,២៩០គ្រឿង និងរថយន្តគ្រប់ប្រភេទ ២៦,៨៧២គ្រឿង។
បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូរួមមាន៖ មួក ល្មើសសញ្ញា បត់ជែង និងអត់ស្លាកលេខជាដើម។ ដោយឡែករថយន្តរួមមាន៖ ល្មើសសញ្ញា អត់ប័ណ្ណបើកបរ ឆៀក ខ្សែក្រវ៉ាត់ អាជីវកម្ម ល្មើសល្បឿន ឆៀក និងអត់ស្លាកលេខជាដើម។