អភិបាលខេត្តប៉ៃលិន ប្រជុំបន្ទាន់ដាក់ផែនការ ចូលរួមសហការជាមួយខេត្តបាត់ដំបង ក្នុងអន្តរកាលនៃការកែរសម្រួលភូមិសាស្ត្រគ្រប់គ្រងរដ្ឋបាលថ្មី
ប៉ៃលិន៖ រសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងជាប្រធាន គណៈ បញ្ជា ការ ឯកភាពខេត្តប៉ៃលិន បានដឹកនាំកិច្ចប្រជុំបន្ទាន់ ដាក់ផែនការចាំបាច់មួយចំនួន ចូល រួមសហការជាមួយអាជ្ញាធរ និងកង កម្លាំង សមត្ថកិច្ច របស់ខេត្តបាត់ដំបង ដើម្បីការពារសន្តិសុខ សណ្តាប់ និងការផ្តល់សេវ៉ាសាធារណៈនានា ជូន ដល់ ប្រជាពលរដ្ឋ ក្នុងអន្តរកាល នៃការកែរ សម្រួលភូមិសាស្ត្រគ្រប់គ្រងរដ្ឋបាលថ្មី ។
ក្នុងកិច្ចប្រជុំ លោកជំទាវ បាន ស្រីមុំ ប្រធានគណៈបញ្ជាការឯកភាពខេត្ត បានមានប្រសាសន៍ លើក ឡើងថា៖ ដោយ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលខេត្តប៉ៃលិន និងខេត្តបាត់ដំបង បានសហការគ្នា ដោះស្រាយ បញ្ចប់បញ្ហាព្រំប្រទល់មិនច្បាស់លាស់រវាងខេត្តទាំង២ ហើយជាលទ្ធផល បានឯកភាពគ្នាយក ដងស្ទឹ ងជាព្រំប្រទល់ និងបានធ្វើឯកសារួចរាល់ ដាក់ទៅក្រសួងមហាផ្ទៃ និងសម្តេចតេជោ នាយករដ្ឋមន្ត្រី ដើម្បីស្នើសុំព្រះរាជក្រឹត្យទទួលស្គាល់ពីព្រះមហាក្សត្រ ។
លោកជំទាវប្រធានគណៈបញ្ជាការឯកភាពខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ បន្ទាប់ពីការឯកភាព គ្នាដោះ ស្រាយ បញ្ចប់បញ្ហាព្រំប្រទល់ខេត្តមិនច្បាស់លាស់នេះ ខេត្តប៉ៃលិន ត្រូវបានផ្ទេរការគ្រប់គ្រង ភូមិសាស្ត្រ មូលដ្ឋាន ថ្មីមួយ ចំនួនពីខេត្តបាត់ដំបង ដូច្នេះក្នុងអន្តរកាលមិនទាន់មានព្រះរាជក្រឹត្យថ្មី សូមអាជ្ញាធរក្រុង/ស្រុក ឃុំ/សង្កាត់ និងភូមិ ត្រូវសហការ និងស្រុះស្រួលគ្នារវាងអាជ្ញាធរ និងអាជ្ញាធរ ទាំងសងខាង ហើយធ្វើការណែនាំដល់ប្រជាពលរដ្ឋ អោយយល់ដឹងពីការកែរសម្រួលភូមិសាស្ត្រ គ្រប់ គ្រងរដ្ឋបាលថ្មីនេះ ក្នុងនោះគណៈបញ្ជាការឯកភាពខេត្ត ក្រុង ស្រុក និងប៉ុស្តិ៍រដ្ឋបាល ត្រូវសហការគ្នា ការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងចូលរួមបង្ក្រាប ទប់ស្កាត់បទល្មើសខុសច្បាប់ គ្រប់ប្រភេទ ។
ក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍ណែនាំដល់គណៈបញ្ជាការឯកភា ពខេត្ត ក្រុង ស្រុក និងអាជ្ញាធរមូលដ្ឋាន ត្រូវសហការជាមួយខេត្តបាត់ដំបង ជួយសម្របសម្រួល និង ជំរុញអោយប្រជាពលរដ្ឋ នៅភូមិសាស្ត្រកែរសម្រួលការគ្រប់គ្រងរដ្ឋបាលថ្មី ដែលមិនទាន់មានឯក សារ ពាក់ព័ន្ធ ដែលបម្រើដល់ការបោះឆ្នោត ត្រូវធ្វើអោយបានរួចរាល់ ជាពិសេស អត្តសញ្ញាណប័ណ្ឌសញ្ជាតិ ខ្មែរ ដោយធ្វើយ៉ាងណាអោយប្រជាពលរដ្ឋ មានឯកសារទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា ជាពិសេស ជំរុញអោយពួកគាត់ ទៅចូលរួមការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ដែល មានរយៈពេល ៥០ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី២០ ខែតុលា រហូតដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ដោយធ្វើយ៉ាង ណាអោយប្រជាពលរដ្ឋ ដែលគ្រប់អាយុបោះឆ្នោត ត្រូវមានឈ្មោះក្នុងបញ្ជីបោះ ឆ្នោតអោយ បានគ្រប់ ៗគ្នា។
សូមបញ្ជាក់ថា៖ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលខេត្តប៉ៃលិន និងខេត្តបាត់ដំបង បានសហការគ្នាដោះស្រាយ បញ្ចប់ បញ្ហាព្រំប្រទល់មិនច្បាស់ លាស់ រវាងខេត្តទាំង២ ដូច្នេះខេត្តប៉ៃលិន ទទួលបានភូមិសាស្ត្រ ការគ្រប់គ្រង រដ្ឋបាលថ្មីមួយចំនួនពីខេត្តបាត់ដំបង មាន ដូចជា៖ ភូមិកំពង់ចម្លងក្រោម ឃុំតាក្រី ស្រុកកំរៀង មានផ្ទៃដី ចំនួន ៣.៦២២,៩០ ហិកតា,ភូមិឡាក់ហុកពីរ និងភូមិបឹងអូរជាង ឃុំកំរៀង ស្រុកកំរៀង មានផ្ទៃដីទាំង ២ភូមិ សរុប១.៣៤៨,៤២ ហិកតា, ភូមិកំពង់ទូក ឃុំមានជ័យ ស្រុកសំឡូតមានផ្ទៃដី ចំនួន ៨.៣០១ ហិកតា៕