លោកជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសកូរ៉េ ប្រកាសផ្តាំផ្ញើរអោយបងប្អូនយើងយកចិត្តទុកដាក់ថែរក្សាសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្
ប្រទេសកូរ៉េ៖ កាលពីវេលាព្រឹកម៉ោង៨ ម៉ោងនៅកម្ពុជា ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ លោកជំទាវ ជ្រឹង បុទុមរង្សី បានសរសេរបង្ហោះតាមបណ្តាញសង្គមយ៉ាងដូច្នេះថា ៖ “មួយរយៈពេលថ្មីៗនេះ នាងខ្ញុំបានទទួលដំណឹងពីការទទួលមរណភាពរបស់ខ្មែរយើងដែលរស់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េនេះ មិនថាដោយសារបញ្ហាសុខភាព ឬបញ្ហាផ្លូវចិត្តនោះទេ ព្រោះបច្ចុប្បន្ននេះអាកាសធាតុមានការប្រែប្រួលច្រើន ហើយបញ្ហាស្មុគស្មាញក៏អាចកើតមានដែរ ដូច្នេះហើយនាងខ្ញុំសូមអំពាវនាវអោយបងប្អូនយើងយកចិត្តទុកដាក់ថែរក្សាសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។ ប្រសិនបើសង្កេតឃើញថាមានអាការៈមិនសូវស្រួលសូមទៅពិភាក្សាជាមួយគ្រូពេទ្យ និងតាមដានសុខភាពអោយបានដិតដល់។ ស្ថានទូតកំពុងត្រៀមរៀបចំការចុះពិនិត្យសុខភាពតាមតំបន់ផ្សេងៗជាមួយគ្រូពេទ្យស្ម័គ្រចិត្តដោយមិនគិតថ្លៃ មួយវិញទៀតប្រសិនបើបងប្អូនចង់ពិគ្រោះយោបល់ សូមមេត្តាទាក់ទងមកកាន់លេខស្ថានទូត 02-3785-1041។
ជាថ្មីម្តងទៀត សូមបងប្អូនយកចិត្តទុកដាក់ថែរក្សាសុខភាពអោយបានល្អ ហើយនាងខ្ញុំសូមជូនពរបងប្អូនខ្មែរទាំងអស់អោយទទួលបានសុខភាពល្អនិងជៀសឆ្ងាយពីជំងឺទាំងពួង” ៕ អរគុណសន្តិភាព