រដ្ឋសភានឹងបន្តសម័យប្រជុំលើកទី៩ នីតិកាលទី៦ ក្រោយពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ
ភ្នំពេញ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃពុធ ទី១២ ខែមេសា ឆ្នាំ២០២៣នេះ ដើម្បីអនុម័តរបៀបវារៈមួយចំនួន។
ជាលទ្ធផលកិច្ចប្រជុំបានអនុម័ត កំណត់កាលបរិច្ឆេទបន្តសម័យប្រជុំលើកទី៩ នីតិកាលទី៦ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ បន្ទាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិហើយដោយមានរបៀបវារៈចំនួនបី រួមមាន៖
១-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីសារពើពន្ធ
២-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីលទ្ធកម្មសាធារណៈ
៣-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មតាមព្រំដែន រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម៕ អរគុណសន្តិភាព