កុមារីកម្ពុជាមានទម្លាប់និងចំណង់ចំណូលចិត្តអានសៀវភៅច្រើនជាងកុមារា
ថ្វីត្បិតមិនមានតួលេខជាក់លាក់មកអះអាង ប៉ុន្តែបើតាមការកត់សម្គាល់របស់អង្គការរូមធូរីដកម្ពុជា កុមារីមានចំណូលចិត្តអានសៀវភៅច្រើនជាងកុមារា។ កុមារីតែងមានទម្លាប់អានដោយយកចិត្តទុកដាក់ និងផ្ចិតផ្ចង់លើអំណានរបស់ពួកគេ។ ទាក់ទិននឹងនេះ លទ្ធផលសិក្សាកន្លងទៅរបស់នាយកដ្ឋានបឋមសិក្សា ក៏បានបង្ហាញដែរថាកុមារីខិតខំប្រឹងប្រែងសិក្សាជាងក្មេងប្រុសដែរ។ យ៉ាងណាមិញ យេីងក៏ចង់ឃើញចំនួនក្មេងស្រី និងក្មេងប្រុសចូលចិត្តអានសៀវភៅដូចគ្នាព្រោះអំណានសម្រាប់កុមារ គឺមានឥទ្ធិពលពេញមួយជីវិតកុមារ ដែលម្តាយឪពុកជាតួអង្គសំខាន់ជំរុញនិងលើកទឹកចិត្តកុមារ៕ អរគុណសន្តិភាព