Detail Top Banner

សំណល់សង្គ្រាមបានសម្លាប់អ្នកបេីកបរត្រាក់ទ័រភ្ជួរដី​ និងបំផ្លាញត្រាក់ទ័រមួយគ្រឿងទាំងស្រុង


ខេត្តបាត់ដំបង​៖ នៅថ្ងៃទី០៩​ ខែឧសភា​ ឆ្នាំ២០២៣​ មានករណីផ្ទុះគ្រាប់មីនតោនសំណល់សង្គ្រាមបានសម្លាប់អ្នកបេីកបរត្រាក់ទ័រភ្ជួរដី​ និងបំផ្លាញត្រាក់ទ័រមួយគ្រឿងទាំងស្រុង។
ករណីផ្ទុះគ្រាប់មីនតោននេះ​ កេីតឡេីងនៅភូមិសាស្ត្រចំណុចដំណាក់ចេក​ ភូមិឈេីទាល​ ឃុំសេរីមានជ័យ​ ស្រុកសំពៅលូន​ ខេត្តបាត់ដំបង​ ដែលដីអតីត:សមរភូមិត្រង់ចំនុចនេះ​ ត្រូវបានរុករានប្រេីជាដីចម្ការតាំងពីសម័យធ្វេីសមាហណរកម្មឆ្នាំ១៩៩៨-៩៩មកម្លេះ​ ពោលកាលពីជាង២៥ឆ្នាំមុន។ នេះជាករណីមួយក្នុងចំណោមករណីជាច្រេីន​ ដែលអ្នកជំនាញបច្ចេកទេសក្នុងវិស័យមីនត្រូវតែកំណត់គោលនយោបាយនិងបច្ចេកទេសបន្ថែមទៀត​ ក្នុងការបង្ការការពាររំដោះផ្ទៃដីអតីត:សមរភូមិប្រយុទ្ធ​ ដេីម្បីធានាសុខសុវត្ថិភាពជាចំបងសំរាប់អ្នកប្រេីប្រាស់ដីធ្លីនៅកម្ពុជា។ សូមចូលរួមសោកស្តាយនូវការបាត់បង់ជីវិតយុវជនជំនាន់ក្រោយដោយសារតែសំណល់យុទ្ធភណ្ឌសង្គ្រាមនេះ​ និងសូមវិញ្ញាណខន្តជនរងគ្រោះបានទៅកាន់ទីបរមសុខកុំបីឃ្លៀងឃ្លាតឡេីយ៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង