សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចុះសាកសួរសុខទុក្ខ ឧត្តមសេនីយ៍ទោ កែ ឡេង នាយករង មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ

ភ្នំពេញ៖ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចុះសាកសួរសុខទុក្ខ ឧត្តមសេនីយ៍ទោ កែ ឡេង នាយករង មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យព្រះកេតុមាលា(ពេទ្យ1.79) ។
សម្តេច​ពិជ័យសេនា ទៀ បាញ់ សូមចូលរួមអបអរសាទរ និងសូមជូនពរចំពោះ ឧត្ដមសេនីយ៍ទោ កែ ឡេង ដែលបានវះកាត់ជំងឺឈាមកកក្នុងខួរក្បាលនៅមន្ទីរពេទ្យព្រះកេតុមាលាប្រកបដោយជោគជ័យ។ សូមបញ្ជាក់ថា៖ ឧត្ដមសេនីយ៍ទោ កែ ឡេង គឺជាវីរកីឡាការិនីប៉េតង់ឆ្នើមកម្ពុជា១រូប ដណ្តើមបានមេដាយមាសពិភពលោក៤ជំនាន់ជាប់ៗគ្នា នៅលើវិញ្ញាសារវាយពិន្ទុកាលពីឆ្នាំ២០១៣-២០១៥-២០១៧-២០១៩ ដែលជាកំណត់ត្រាពិភពលោកមិនទាន់មានកីឡាការិនីអន្តរជាតិណាម្នាក់ធ្វើបានឡើយ។
សម្តេចក៏បាន អរគុណចំពោះក្រុមគ្រូពេទ្យមន្ទីរពេទ្យព្រះកេតុមាលា ដែលជួយសង្គ្រោះ ឧត្ដមសេនីយ៍ទោ កែ ឡេង ឱ្យរួចផុតពីការគ្រោះថ្នាក់ផងដែរ៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង