ចុះពិនិត្យសកម្មភាពបង្កើតសេដ្ឋកិច្ចមូលដ្ឋានរបស់ប្រជាពលរដ្ឋនៅសហគមន៍តាខេះមានជ័យ ស្រុកសំឡូត

ខេត្តបាត់ដំបង៖ ឯកឧត្តម​ នេត ភក្ត្រា រដ្ឋលេខាធិកាដ្ឋានក្រសួងបរិស្ថាន បានចុះពិនិត្យសកម្មភាពបង្កើតសេដ្ឋកិច្ចមូលដ្ឋានរបស់ប្រជាពលរដ្ឋនៅសហគមន៍តាខេះមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង ដោយការចិញ្ចឹមឃ្មុំផលិតយកទឹកឃ្មុំ រកចំណូលបន្ថែមដើម្បីបង្កើនជីវភាពគ្រួសារ។
ក្រោមកិច្ចសហការជាមួយក្រសួងបរិស្ថាន, ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ មូលនិធិម៉ាដក្សជូលីភីត (MJP) បានផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងបង្ហាត់បង្រៀនប្រជាពលរដ្ឋដើម្បីចេះចិញ្ចឹមឃ្មុំប្រកបដោយនិរន្តរភាព។
កម្ពុជាបាននិងកំពុងរៀបចំផែនការជាតិដើម្បីចិញ្ចឹមឃ្មុំប្រកបដោយនិរន្តរភាព និងការអភិរក្សឃ្មុំព្រៃនៅកម្ពុជា៕
រូបថតដោយ ឡុង ដេវីត
អត្ថបទដែលជាប់ទាក់ទង