សម្ដេចតេជោ ៖ ណែនាំឲ្យអភិបាលរាជ ធានីបញ្ចេញរថយន្តក្រុងជាង៣០០ គ្រឿង សម្រាប់ដឹកកម្មករទៅបោះឆ្នោត

ភ្នំពេញៈសម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានណែនាំឲ្យអភិបាលរាជ ធានីភ្នំពេញបញ្ចេញរថយន្តក្រុងប្រ មាណជាង ៣០០គ្រឿងដើម្បីដឹកជ ញ្ជូនកម្មករ-កម្មការនីទៅតាមបណ្ដាខេត្តនានាដើម្បីចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី ៧។
ការណែនាំរបស់សម្តេចធ្វើឡើងតា មរយៈសារជាសំឡេងនៅល្ងាចថ្ងៃទី ១១ ខែកក្កដា ២០២៣ ។
សម្ដេចតេជោ ហ៊ុន សែន បានលើក ឡើងថារាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យកម្មករ-កម្មការិនីបានឈប់សម្រាក រយៈពេល៣ថ្ងៃដើម្បីទៅចូលរួមការ បបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី ៧ ឆ្នាំ ២០២៣។
ដោយមើលឃើញអំពីស្ថានភាពនៃមធ្យោបាយធ្វើដំណើរអាចនឹងមាន ការខ្វះខាតនិងខ្លាចក្រែងមានការដំ ឡើងថ្លៃឈ្នួលរថយន្តជាពិសេសដើ ម្បីសម្រួលដល់ការលំបាករបស់កម្ម ករ-កម្មការនី សម្ដេចបានណែនាំដល់អភិបាលរាជធានីភ្នំពេញបញ្ចេញរថ យន្តក្រុងពី ៣០០ ទៅ៣៥០គ្រឿង ដើម្បីដឹកជញ្ជូនកម្មករ-កម្មការនីទៅបោះឆ្នោតនៅតាមបណ្ដាខេត្តនានា។

សម្ដេចតេជោបានបន្តថា ការដឹកជញ្ជូននេះធ្វើឡើងដោយគ្មានការរើសអើងគណបក្សនយោបាយណាមួយទេដូច្នេះមិនមែនជាការទិញដូរសន្លឹកឆ្នោតនោះឡើយយើងដឹកគ្រប់និន្នាការនយោបាយហើយយើងក៏មិនដឹងថាតើអ្នកណានឹងត្រូវបោះ ឆ្នោតឲ្យអ្នកណានោះឡើយយើងដឹកដោយគ្មានការើសអើងនោះទេដូច្នេះវាមិនមែនជាការសូកប៉ាន់សម្រាប់ដោះដូរជាមួយនឹងសន្លឹកឆ្នោតនោះទេ។
សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យ មានការរៀបចំផែនការដឹកជញ្ជូនកម្ម ករ-កម្មការនី នៅតាមបណ្ដាញខេត្តឱ្យបានច្បាស់លាស់៕

អត្ថបទដែលជាប់ទាក់ទង