ក្រុមហ៊ុនស៊ីណូហាយដ្រូ នឹងបើកបង្ហូរទឹកចេញអាងពីទំនប់វារីអគ្គិសនីកំចាយ

ក្រុមហ៊ុនស៊ីណូហាយដ្រូ នឹងបើកបង្ហូរទឹកចេញអាងពីទំនប់វារីអគ្គិសនីកំចាយ

កំពត : គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពតបានចេញផ្សាយតាមរយ:លិខិតចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកំពតមានខ្លឹមសារថា ផ្អែកលើការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម គឺភ្លៀងនឹងបន្តធ្លាក់ចាប់ពីថ្ងៃទី២៦ ខែកក្កដា រហូតដល់ថ្ងៃទី១ ខែសីហា បង្កឱ្យមានភ្លៀងខ្យល់ខ្លាំង ថែមទាំងកើនឡើងខ្ពស់នូវរលកសមុទ្រ។

ដោយឡែក នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ នៅតំបន់ទំនប់វារីអគ្គិសនីកំចាយ គឺទឹកក្នុងអាងទំនប់ មានកម្ពស់រហូតដល់១៤៨,២៦ម៉ែត្រ និងលម្ហូរទឹកចូលក្នុងអាងចំណុះ៤៣៧,៤៣ម៉ែត្រត្រីគុណក្នុង១វិនាទី។ ដូច្នេះក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនស៊ីណូហាយដ្រូនឹងបើកទ្វារទឹកចំនួន១កម្រិតកម្ពស់២ម៉ែត្រនៅវេលាម៉ោង១០ព្រឹកថ្ងៃទី២៦ ខែកក្កដា ដើម្បីរំដោះទឹកចេញពីទំនប់។ ម្ល៉ោះហើយ ស្ថានភាពទឹកព្រែកនឹងកើនកម្ពស់លើសពីថ្ងៃធម្មតា។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕

អត្ថបទដែលជាប់ទាក់ទង