រថយន្តធុនធ្ងន់ហាមធ្វើដំណើរលើផ្លូវជាតិលេខ៣៣A លើកលែងតែរថយន្តគ្រួសារ និងរថយន្តទេសចរណ៍


ខេត្តកែប៖ យានយន្តដឹកជញ្ជូនធុនធ្ងន់គ្រប់ប្រភេទ​ ត្រូវផ្អាកចរាចរណ៍ជាបណ្តោះអាសន្នលើផ្លូវជាតិលេខ 33A ចាប់ពីរង្វង់មូល​សេះ​ស កាត់តាមឆ្នេរលេងទឹក រហូតដល់ទីប្រជុំជន ផ្សារដំណាក់ចង្អើរ ស្ថិតក្នុងភូមិសាស្ត្រ​ខេត្តកែប ដោយសារ​តែបញ្ហា​ទឹក​ជន់​លិច ប៉ុន្តែសម្រាប់រថយន្តគ្រួសារ និងរថយន្តទេសចរណ៍ អាចបន្តធ្វើចរាចរណ៍បាន ដោយគោរពទៅតាមផ្លាកសញ្ញា ចរាចរណ៍បង្ហាញទិសដៅ។​ នេះបើតាមសេចក្តីជូនដំណឹង ស្តីពីការផ្អាកចរាចរណ៍បណ្តោះអាសន្ន ចំពោះយានយន្តដឹក ជញ្ជូនធុនធ្ងន់គ្រប់ប្រភេទ​របស់​ ​មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប​ នៅថ្ងៃច័ន្ទ​ ទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះ។ យានយន្តដឹកជញ្ជូនធុនធ្ងន់គ្រប់ប្រភេទ​ ត្រូវផ្អាកចរាចរណ៍ជាបណ្តោះអាសន្នលើផ្លូវជាតិលេខ 33A ចាប់ពីរង្វង់មូល​សេះ​ស កាត់តាមឆ្នេរលេងទឹក រហូតដល់ទីប្រជុំជន ផ្សារដំណាក់ចង្អើរ ស្ថិតក្នុងភូមិសាស្ត្រ​ខេត្តកែប ដោយសារ​តែបញ្ហា​ទឹក​ជន់​លិច ប៉ុន្តែសម្រាប់រថយន្តគ្រួសារ និងរថយន្តទេសចរណ៍ អាចបន្តធ្វើចរាចរណ៍បាន ដោយគោរពទៅតាមផ្លាកសញ្ញា ចរាចរណ៍បង្ហាញទិសដៅ។​ នេះបើតាមសេចក្តីជូនដំណឹង ស្តីពីការផ្អាកចរាចរណ៍បណ្តោះអាសន្ន ចំពោះយានយន្តដឹក ជញ្ជូនធុនធ្ងន់គ្រប់ប្រភេទ​របស់​ ​មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប​ នៅថ្ងៃច័ន្ទ​ ទី៣១ កក្កដានេះ។ បើតាមសេចក្តីជូនដំណឹង ការហាត់ឃាត់ការធ្វើដំណើរបណ្តោះអាសន្ននេះ គឺអនុវត្ត​ចំពោះយានយន្តដឹកជញ្ជូន ធុនធ្ងន់គ្រប់ប្រភេទ ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់អាកាសធាតុមានសភាពល្អប្រសើរឡើងវិញ។ ដោយឡែកសម្រាប់រថយន្តគ្រួសារ និងរថយន្តទេសចរណ៍ នៅតែអាចបន្តធ្វើចរាចរណ៍បាន ដោយគ្រាន់តែគោរពទៅតាមផ្លាកសញ្ញាចរាចរណ៍បង្ហាញទិសដៅប៉ុណ្ណោះ។ គួរបញ្ជាក់ថា ដោយសារតែរយៈប៉ុន្មានថ្ងៃកន្លងមកនេះ ក្នុងភូមិសាស្ត្រខេត្តកែប​ បានទទួលរងឥទ្ធិពលភ្លៀងធ្លាក់ខ្លាំង​ជោគជាំ​ជាបន្តបន្ទាប់​ធ្វើឱ្យផ្លូវជាតិ និងផ្លូវខេត្តមួយចំនួន ត្រូវរងនូវជំនន់ទឹកភ្លៀងហូរកាត់ និងជន់លិចដោយកន្លែង។ ឯនៅតាមបណ្តោយតាមផ្លូវជាតិលេខ ៣៣A មានករណីជំនន់ទឹកភ្លៀងលិចលង់ ហូរឆ្លងកាត់កំណាត់ផ្លូវជាតិនេះ ស្ទើរតែទាំងស្រុង។
ហេតុនេះ ដើម្បីការពារការខូចខាតផ្លូវកាន់តែធ្ងន់ធ្ងរ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប ស្នើឱ្យប្រជាពលរដ្ឋមានការយោគយល់ និងអនុវត្តតាមសេចក្តីជូនដំណឹងនេះ ដូចជម្រាបជូនខាងលើ៕ អត្ថបទ រូបភាព កម្ពុជាថ្មី

អត្ថបទដែលជាប់ទាក់ទង