ឧត្តមសេនីយ៍ឯក ស ថេត ៖ មន្ត្រីទាំងអស់ដែលទើបទទួលបានតួនាទី និងឋានន្តរសក្តិ ត្រូវមានអាកប្បកិរិយា និងសម្តីសមរម្យ ដើម្បីបម្រើប្រជាពលរដ្ឋនៅតាមមូលដ្ឋានអោយបានល្អ
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការផ្តល់ជាមតិណែនាំល្អៗជាច្រើនដល់មន្ត្រីទាំងអស់ដែលទើបទទួលបានតួនាទី និងឋានន្តរសក្តិ ឲ្យមានអាកប្បកិរិយា និងសម្តីសមរម្យ ដើម្បីបម្រើប្រជាពលរដ្ឋនៅតាមមូលដ្ឋានអោយបានល្អ ជាពិសេសត្រូវធ្វេីយ៉ាងណាដើម្បី បង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសនានា ដូចជាការលួច ឆក់ ប្លន់ ។ល។ ក៏ដូចជាផ្តោតសំខាន់ដល់តាមបណ្តាខណ្ឌ ប៉ុស្តិ៍ទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការទទួលពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ក៏ដូចជាការប្រើប្រាស់ពាក្យសម្តី និងកាយវិការឲ្យបានសមរម្យ។
ការផ្តល់ជាមតិណែនាំនេះ ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ប័ណ្ណសរសើរ ជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ២៦២រូប នៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕ អរគុណសន្តិភាព