ជំងឺទឹកនោមផ្អែមប្រភេទទី១ និងការប្រើប្រាស់ INSULIN PUMP
សុខភាព៖ ជំងឺទឹកនោមផ្អែមប្រភេទទី១ និងការប្រើប្រាស់ INSULIN PUMP យើងបានដឹងរួចមកហើយថា អ្នកជំងឺទឹកនោមផ្អែមប្រភេទទី១ មានការលើសជាតិស្ករក្នុងឈាមរបស់គាត់ ដោយសារតែលំពែងមិនអាចផលិតអាំងស៊ុយលីនបាន។
មូលហេតុនៃការខូចខាត ដែលនាំអោយ ការផលិតអាំងស៊ុយលីន មិនអាចប្រព្រឹត្តទៅបាននេះ គឺដោយសារតែមានភាពមិនប្រក្រតី នៃប្រព័ន្ធភាពស៊ាំនៅក្នុងខ្លួនរបស់ពួកគាត់ (អង់ទីគ័ររបស់ពួកគាត់ បានធ្វើការប្រឆាំងនឹងលំពែងរបស់ពួកគាត់ខ្លួនឯង) ដែលជាដើមហេតុនៃការដែលមិនអាចផលិតអាំងស៊ុយលីនបាន។
ដូចនេះ អ្នកជំងឺទឹកនោមផ្អែមប្រភេទទី១ គួរតែទៅធ្វើការប្រឹក្សាជាមួយនឹងវេជ្ជបណ្ឌិតជំនាញ នៅក្នុងការប្រើប្រាស់ INSULIN PUMP នេះ ប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងគុណប្រយោជន៍។ អ្នកជំងឺទឹកនោមផ្អែមត្រូវធ្វើលំហាត់ប្រាណយ៉ាងតិច ៣០នាទី ក្នុងមួយថ្ងៃ និងយ៉ាងតិច៣ថ្ងៃ ក្នុងមួយសប្តាហ៍៕