Detail Top Banner

សេចក្តីប្រកាសព័ត៌មានរបស់ទីបញ្ជាការជួរមុខនៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ ស្តីពី អាកាសធាតុ​តំបន់​សមុទ្រ​កម្ពុជា​យើង

ខេត្តព្រះសីហនុ៖ យោងតាមការព្យាករណ៍អាកាសធាតុ ដែលចេញផ្សាយនៅ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ បានឲ្យដឹងថា៖
មានព្យុះ​ចំនួន​ ៣កំពុងកើតឡើងនៅតំបន់អាស៊ីប៉ាស៊ីហ្វិក៖
ទី១- ព្យុះទីហ្វុងសៅឡា (Saola) បានកំពុងតែវាយប្រហារទៅលើទីក្រុងហុងកុង ក្នុងល្បឿនចន្លោះពី120-140ណត(​222.24km/h-259.28km/h) ហើយមានទិសដៅឆ្ពោះទៅកាន់កោះហៃណាន។
ទី​២-​ ព្យុះទីហ្វុងហៃគុ (Haikui) មានល្បឿនចន្លោះពី 80-120ណត​(16km/h-222.24km/h) មានទិសដៅឆ្ពោះទៅកាន់កោះតៃវ៉ាន់។
ទី​៣-​ (ព្យុះត្រូពិច) ព្យុះគីរូហ្គី(Kirogi)បានកំពុងកើតឡើងនៅក្នុងសមុទ្រហ្វីលីពីន ក្នុងល្បឿនចន្លោះពី40-50ណត(74km/h-92.6km/h) ហើយមានទិសដៅឆ្ពោះទៅកាន់ប្រទេសជប៉ុន។
សម្រាប់​តំបន់​សមុទ្រ​កម្ពុជា​ គិតចាប់ពីថ្ងៃទី​១-២ ខែកញ្ញា​ ឆ្នាំ២០២៣នេះ
☆ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ២០២៣ ៖
-ពេលព្រឹក ខ្យល់ពីទិសខាងលិច ល្បឿនខ្យល់ពី​ ៣១,៤ ដល់​ ៣៨,៨គីឡូម៉ែត្រ​/១ម៉ោង និងកម្ពស់ទឹករលក ០,៥ ដល់ ១ម៉ែត្រ
-ពេលល្ងាច ខ្យល់ពីទិស​ខាងលិច ល្បឿនខ្យល់ពី ៣៥,១ ដល់ ៤៤,៤គីឡូម៉ែត្រ​/១ម៉ោង កម្ពស់រលកពី ០,៥ ដល់​ ១,២ម៉ែត្រ
☆ថ្ងៃទី​២ ខែកញ្ញា ​ ឆ្នាំ២០២៣ ៖
-ពេលព្រឹក ​ខ្យល់ពីទិស​​ខាង​លិច​​ ល្បឿនខ្យល់ពី​ ៤៤,៤ ដល់​ ៥០ឮគីឡូម៉ែត្រ​/១ម៉ោង និងកម្ពស់ទឹករលកពី០,៥ ដល់​ ១,៥ម៉ែត្រ
-ពេលល្ងាច ខ្យល់ពីទិស​ខាងលិច ល្បឿនខ្យល់ពី​ ៣៥,១ ដល់ ៤២,៥គីឡូម៉ែត្រ​/១ម៉ោង និងកម្ពស់ទឹករលកពី​ ០,៥ ដល់​ ១,២ម៉ែត្រ។
បញ្ជាក់ថា​៖ ថ្វីត្បិតតែព្យុះទាំងអស់នេះមិនបានឆ្លងកាត់ប្រទេសកម្ពុជា តែវានឹងជះឥទ្ធិពលដល់តំបន់​សមុទ្រ​កម្ពុជា​យើង​ ដែលបណ្តាលឲ្យមានភ្លៀងធ្លាក់ពី​មធ្យម​ទៅ​ច្រើន និងអាចមានខ្យល់កន្ត្រាក់ផងដែរ ដូច្នេះសូមបងប្អូនទាំងអស់ ជាពិសេសបងប្អូនប្រជានេសាទ សូមមេត្តាបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង