ម្ចាស់ហាងបាយ លក់សត្វព្រៃដ៏សកម្មម្នាក់ត្រូវបានឃុំខ្លួន ដែលមានទីតាំងស្ថិតនៅភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកអូគ្រៀងសែនជ័យ

ខេត្តក្រចេះ៖ គេដឹងគ្រប់ៗគ្នាថា ហាងបាយលក់សត្វព្រៃត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះមួយក្រុមមានរដ្ឋបាលព្រៃឈើនគរបាលអាជ្ញាធរដែនដី ដឹកនាំបញ្ជាផ្ទាល់ដោយលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ បានចុះឆែកឆេរកឃើញវត្ថុតាងសត្វព្រៃជាច្រើនប្រភេទមានដូចជាសត្វត្រកួត ជ្រូកព្រៃ និងក្របីព្រៃ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងនោះឃាត់ខ្លួនបានម្ចាស់ហាងម្នាក់ឈ្មោះ ចក់ ចែម ភេទប្រុស ត្រូវជាប្តី ប្រពន្ធឈ្មោះ សុខ ខឿន រត់គេចខ្លួនបាត់ ដែលជាម្ចាស់ហាងបាយនិងជាមេឈ្មួញសត្វព្រៃរាប់ឆ្នាំមកហើយនោះ។
សមត្ថកិច្ចរកឃើញសត្វត្រកួតចំនួន ៥ក្បាលទម្ងន់ ៧គីឡូក្រាមសាច់ជ្រូកព្រៃចំនួន ៤០គីឡូក្រាម សាច់ក្របីព្រៃចំនួន ១០ គីឡូក្រាម វត្ថុតាងសត្វព្រៃត្រូវបានដុតបំផ្លាញចោលចំណែកឈ្មួញសត្វព្រៃឈ្មោះ ចក់ ចែម ត្រូវបានតុលាការឃុំខ្លនតាមនីតិវិធី រីឯប្រពន្ធឈ្មោះ សុខ ឃឿន ដែលជាជនដៃដល់ បានខ្វាចនិងយកដុំថ្មគប់ទៅលើសមត្ថកិច្ចនិងបានរត់គេចខ្លួន។ យោងតាមប្រភពប្រជាពលរដ្ឋនៅតំបន់នោះបានឲ្យដឹងថា ហាងបាយមួយកន្លែងនេាះដែលមានទីតាំងនៅភូមិស្រែត្រែង លក់បាយម្ហូបសត្វព្រៃ និងលក់សត្វយូរឆ្នាំមកហើយ ពុំដែលឃើញមានសមត្ថកិច្ចខាងណាចុះបង្ក្រាបនោះឡើយ ទើបតែនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ ស្រាប់តែឃើញកម្លាំងសមត្ថកិច្ចជាច្រើននាក់ ចុះឆែកឆេរកឃើញសត្វព្រៃជាច្រើនប្រភេទ និងឃាត់ខ្លួនម្ចាស់​ហាងជាប្តីឈ្មោះ ចក់ ចែម ។
ប្រភពពីសមត្ថកិច្ចដែលចុះបង្ក្រាបសត្វព្រៃនៅហាងបាយក្នុងខេត្តក្រចេះនោះបានឲ្យដឹងថា ពេលកំពុងប្រតិបត្តិការបង្ក្រាប ប្រពន្ធរបស់ឈ្មោះ ចក់ ចែ មានឈ្មោះ សុខ ឃឿន និងប្អូនបានយកដុំថ្មគប់ទៅលើសមត្ថកិច្ចនិងខ្វាចសមត្ថកិច្ចម្នាក់បណ្ដាលឲ្យរបួសជាច្រើនកន្លែងទៀតផង ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះសង្ឃឹមថា តុលាការនិងចាត់ការតាមទៅតាមនីតិវិធីច្បាប់ស្ដីពីច្បាប់ជួញដូរសត្វព្រៃនៅកម្ពុជាលើបុគ្គលជាប្ដីឈ្មោះ ចក់ ចែម និងប្រពន្ធឈ្មោះ សុខ ឃឿន ដែលមានទីតាំងលក់សត្វព្រៃជាយូរឆ្នាំហើយនោះដោយពុំលើកលែងឡើយ៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង