រដ្ឋមន្ត្រីក្រសួងសាធារណការ ណែនាំមន្ត្រីក្រោមឱវាទមន្ទីរគ្រប់រូប ត្រូវខិតខំពង្រឹងសមត្ថភាព វិន័យការងារ គោរពការចាត់តាំងរបស់អង្គភាព
(កំពង់ធំ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំដល់មន្ត្រីក្រោមឱវាទមន្ទីរគ្រប់រូប ត្រូវខិតខំពង្រឹងសមត្ថភាព វិន័យការងារ គោរពការចាត់តាំងរបស់អង្គភាព បន្តរក្សាប្រពៃណីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការផ្ទៃក្នុងឱ្យបានកាន់តែល្អថែមទៀត និងត្រូវរៀនសូត្រលេីការប្រេីប្រាស់ បច្ចេកវិទ្យាឌីជីថល លើវិស័យសាធារណការ និងដឹកជញ្ជូន។
លោក ប៉េង ពោធិ៍នា បានលេីកឡេីងយ៉ាងដូចនេះនាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងឱកាសដែលលោក និងលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ អញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ធំបន្ថែមពីនេះលោក រដ្ឋមន្ត្រី ប៉េង ពោធិ៍នា ក៏បានលើកឡើងពីយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលបានផ្តល់អាទិភាពគន្លឹះចំនួន៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។
នាឱកាសនោះលោករដ្ឋមន្ត្រី ក៏បានអញ្ជើញជាកិត្តិយសបំពាក់នូវគ្រឿងឥស្សរិយយស ជូនដល់មន្រ្តីដែលមានស្នាដៃ និងផ្តល់ជូននូវសម្ភារ និងផ្លាកសញ្ញាសុវត្ថិភាពការដ្ឋាន ផ្លូវថ្នល់ រួមមាន មួកការដ្ឋាន អាវចំណាំងផ្លាត កៅស៊ូត្រជាក់ Cold Mix ចំនួន ២០០បាវ ដល់មន្ទីរ ផងដែរ៕ by FN