អនុគណៈកម្មាធិការទាំង៤នៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ (គ.ក.ស) នឹងត្រូវរៀបចំ ដើម្បីជម្រុញការងារកំណែទម្រង់រដ្ឋបាលសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់
ដើម្បីជំរុញការងារកែទម្រង់រដ្ឋបាលសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ សេចក្តីព្រាង ព្រះរាជក្រឹត្យថ្មីស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ (គ.ក.ស.) ត្រូវបានរៀបចំឡើងដោយមានការកែសម្រួលខ្លឹមសារមួយចំនួនពីព្រះរាជក្រឹត្យចាស់ដើម្បីឱ្យសមស្របជាមួយបរិបទថ្មីនៃការងារកែទម្រង់រដ្ឋបាលសាធារណៈ។ ចំណុចសំខាន់ៗដែលបានកែសម្រួលគឺសមាសភាពរបស់ គ.ក.ស. ដោយមានបន្ថែមប្រធាន អនុគណៈកម្មាធិការទាំង៤ ន គ.ក.ស. និងតំណាងនៃគណៈអភិបាលរាជធានី ខេត្ត ទាំង២៥ ជាសមាជិក ព្រមទាំងកែសម្រួលអនុគណៈកម្មាធិការទាំង៤នៃ គ.ក.ស. ដែលមានក្នុងព្រះរាជក្រឹត្យ ចាស់ ឱ្យសមស្របតាមប្រភេទនិងទំហំការងារដែលគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈត្រូវទទួលបន្ទុក។
អនុគណៈកម្មាធិការទាំង៤នៃ គ.ក.ស. រួមមាន៖
១) អនុគណៈកម្មាធិការ បរិវត្តកម្មសេវាសាធារណៈ និងនវានុវត្តន៍។
២) អនុគណៈកម្មាធិការឧត្តមភាពសេវាសាធារណៈ។
៣) អនុគណៈកម្មាធិការគ្រប់គ្រងធនធានមនុស្ស ស្ថាប័ន និងបៀវត្ស និង ៤) អនុគណៈកម្មាធិការកសាងសមត្ថភាពមន្តី។
សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ត្រូវបានរៀបចំឡើងចំនួន២១មាត្រា ហើយត្រូវបានសម្រេចឯកភាពដោយអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ៕ By APP