នាយកដ្ឋានប្រយុទ្ធនឹងជំជឺឆ្លងបានរកឃេីញកុមារី​ អាយុ៧ឆ្នាំ ឆ្លងជំងឺ​ ហ្ស៊ីកា​ ដែលមានអាស័យដ្ឋានរស់នៅភូមិពពេជ ឃុំចុងដូង ស្រុកបារាយណ៍

សុខភាព៖ ជម្ងឺហ្ស៊ីកា (Zika Virus) មេរោគ Zika ត្រូវបានចម្លងជាចម្បងដោយមូសប្រភេទ Aedes ដែលខាំភាគច្រើននៅពេលថ្ងៃ។ មនុស្សភាគច្រើនដែលមានការឆ្លងមេរោគ Zika មិនមានរោគសញ្ញាទេ អ្នកដែលមានរោគសញ្ញាជាធម្មតារួមមានកន្ទួល គ្រុនក្តៅ រលាកសន្លាក់ ឈឺសាច់ដុំ និងសន្លាក់ ឈឺក្បាល និងឈឺក្បាលដែលមានរយៈពេល ២-៧ថ្ងៃ។
ការឆ្លងមេរោគ Zika អំឡុងពេលមានផ្ទៃពោះអាចបណ្តាលឱ្យទារកកើតមកមាន microcephaly (ទារកក្បាលតូច) និងភាពមិនប្រក្រតីពីកំណើតផ្សេងទៀត ក៏ដូចជាការកើតមិនគ្រប់ខែ និងការរលូតកូន។
-កុមារីបានចូលសម្រាកនៅមន្ទីរពេទ្យបង្អែកបារាយណ៍ សន្ទុក នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៨ម៉២៥នាទី នៅផ្នែកសង្គ្រោះបន្ទាន់កុមារ។
-រោគសញ្ញាដំបូង៖​ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ក្តៅខ្លួនខ្លាំង មានក្អួត និងរាក បន្ទាប់ពីគ្រូពេទ្យបានព្យាបាល កុមារីបានធូរស្បើយលែងមានក្អួតទៀត គ្រូពេទ្យបានធ្វើតេស្តរហ័សគ្រុនឈាម តែលទ្ធផលអវិជ្ជមាន។
-នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ បានយកវត្ថុវិភាគផ្ញើរទៅវិទ្យាស្ថានប៉ាស្ទ័រនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ និងលទ្ធផលចេញនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ វិជ្ជមានហ្សីកា​ ។
មន្រ្តីក្រុមឆ្លេីយតបបន្ទាន់គ្រប់ជាន់ថ្នាក់និងមន្ត្រី​ជំនាញពីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង​ កំពុងចុះទប់ស្កាត់ការរីករាលដាល​ និងអង្គេតស្រាវជ្រាវរកប្រភពចម្លង​ ដេីម្បីទប់ស្កាត់ឱ្យមានប្រសិទ្ធភាពខ្ពស់​ ។
សូមបងប្អូនទាំងអស់បង្ការកុំឱ្យមូសខាំ​ ជាពិសេស​កុមារតូច​ នងស្រ្តីមានផ្ទៃពោះ​និងធ្វេីអនាម័យជុំវិញផ្ទះ​ ក្នុងករណីមានរោគសញ្ញាដូចខាងលេី​ សូមអញ្ជេីញទៅពិគ្រោះជំងឺនៅមណ្ឌលសុខភាព​ និងមន្ទីរពេទ្យ​ ។ ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​លេខ​ ១១៥  អត្ថបទ៖ នាយកដ្ឋានប្រយុទ្ធនឹងជំជឺឆ្លង
អត្ថបទដែលជាប់ទាក់ទង