ការរផ្សព្វផ្សាយរូបភាពវិដេអូ សម្តេចធិបតី ហ៊ុន ម៉ាណែត តាមដងវិថីទីក្រុងញូវយ៉ក ពិសេសនៅ Time Square គឺពុំមានគិតថ្លៃនោះទេ
ការផ្សព្វផ្សាយរូបភាពវិដេអូរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមដងវិថីទីក្រុងញូវយ៉ក ពិសេសនៅតំបន់ Time Square អំឡុងទៅចូលរួមកិច្ចប្រជុំអង្គការសហប្រជាជាតិនោះ គឺពុំមានគិតថ្លៃនោះទេ ដោយសារតែការស្រឡាញ់គាំទ្ររបស់យុវជនកូនខ្មែរម្នាក់ ដែលធ្វើការជាមួយនឹងក្រុមហ៊ុន Billboard នេះជួយចាត់ចែងចាក់ផ្សាយ។
ក្រុមហ៊ុនខាងលើនេះជាក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក ដែលមានកូនខ្មែរម្នាក់ឈ្មោះ សុទ្ធ ដាវីដ (David Soth) បានបំពេញការងារក្នុងនោះក្នុងនាមជាបុគ្គលសំខាន់។