រដ្ឋសភា ប្រកាសលទ្ធផលជំនួបរវាង នាយករដ្ឋមន្រ្តីថៃ និងសម្តេចប្រធានរដ្ឋសភាកម្ពុជា
(ភ្នំពេញ)៖ អំឡុងទស្សនកិច្ចផ្លូវការនៅកម្ពុជា នារសៀល ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក សេដ្ឋា ថាវីស៉ីន នាយករដ្ឋមន្រ្តីថ្មីថៃ បានបន្តអញ្ជើញចូលជួបសម្តែងការគួរសមចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅឯវិមានរដ្ឋសភា។ ជំនួបនេះ បានធ្វើឡើងបន្ទាប់ពី នាយករដ្ឋមន្រ្តីថ្មីថៃ បានជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងអញ្ជើញបំពាក់កម្រងផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ៕ by FN