ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ស្តេចយាងនិវត្តន៍ពីរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន
នៅវេលារសៀល ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ព្រះទីនាំងយន្តហោះពិសេស បានថ្វាយព្រះរាជដំណើរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ប្រកបដោយព្រះរាជសុវត្ថិភាពខ្ពស់បំផុត បន្ទាប់ពីព្រះអង្គទាំងទ្វេ ទទួលបានមហាជោគជ័យក្នុងការគង់ សម្រាក ពិនិត្យព្យាបាលព្រះរាជសុខភាព និងបំពេញព្រះរាជកិច្ចទំនាក់ទំនងបន្តការលើកកម្ពស់ចំណងមេត្រីភាពមហាសាមគ្គីភាពដ៏ល្អវិសេសវិសាលរវាងប្រជាជននៃប្រទេសយើងទាំង២ កម្ពុជា-ចិន ចាប់តាំងពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ៕ by AKP