ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី និងប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជារួមជា មួយក្រុមការងារ ចុះជួយមូលដ្ឋានចុះពិនិត្យទូកង២គ្រឿង
ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី និងប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជារួមជា មួយក្រុមការងារ ចុះជួយមូលដ្ឋានចុះពិនិត្យទូកង២គ្រឿង ដែលមានឈ្មោះ «ធនស័ក្តិតេជោសែន បារមីវត្តបាណក» និងទូកង «ចតុលោកតេជោសែនជ័យ» របស់ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដើម្បីត្រៀមលក្ខណៈចូលរួមប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងបណ្ដែតប្រទីបសំពះព្រះខែ នាខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ។ ដោយសារការរីករាលដាលនៃជម្ងឺកូវីដ-១៩ ការប្រកួតប្រណាំងទូក ង ក្នុងពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប សំពះព្រះខែ បានអាក់ខានរៀបចំឡើងតាំងពីឆ្នាំ២០២០ រហូតដល់ ឆ្នាំ២០២២ ។ ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានប្រសាសន៍ថា នឹងរៀបចំពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប សំពះព្រះខែ នៅរាជធានីភ្នំពេញឡើងវិញអោយមានភាពអធិកអាធមឆ្នាំនេះ៕ អរគុណសន្តិភាព