គ្រោះថ្នាក់ចរាចរណ៍គិតត្រឹមថ្ងៃទី២តុលា២០២៣ បានកើតឡើងចំនួន១៧លើក បានបណ្តាលឲ្យមនុស្ស ចំនួន ៨នាក់ស្លាប់ និងរបួស ២៨នាក់ (ធ្ងន់១៧នាក់និងស្រាល ១១នាក់)

បើយោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលទទួលបាននៅល្ងាចថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ បានបញ្ជាក់ថា មានគ្រោះថ្នាក់ចរាចរណ៍ ១៧លើក កើតនៅលើរាជធានី ខេត្ត ចំនួន១២ មានដូចជាៈ ខេត្តបន្ទាយមានជ័យ ស្លាប់ ១នាក់ កំពង់ចាម ស្លាប់ ១នាក់ កំពង់ឆ្នាំង ស្លាប់ ១នាក់និងរបួស ១នាក់ កណ្តាលស្លាប់ ១នាក់ និងរបួស ១នាក់ ភ្នំពេញ ស្លាប់ ១នាក់ និងរបួស ១០នាក់ ព្រះវិហារ របួស ៤នាក់ ពោធិសាត់ ស្លាប់ ១នាក់ និងរបួស ១នាក់  រតនគីរី ស្លាប់ ១នាក់ និងរបួស ១នាក់ ស្ទឹងត្រែង របួស ២នាក់ តាកែវរបួស ៣នាក់ កែប ស្លាប់ ១នាក់និងរបួស ១នាក់ និងខេត្តត្បូងឃ្មុំ របួស ៤នាក់៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង