គោលនយោបាយគាំពារសង្គមជាអាទិភាពមួយ ក្នុងចំណោមអាទិភាពទាំង៦ ដែលចាប់ផ្តើមអនុវត្តន៍ ក្នុងឆ្នាំ២០២៣ កំណត់ក្នុងមុំទី៤ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១

គោលនយោបាយគាំពារសង្គមជាអាទិភាពមួយ ក្នុងចំណោមអាទិភាពទាំង៦ ដែល ចាប់ផ្តើមអនុវត្តន៍ក្នុងឆ្នាំ២០២៣ មានកំណត់ក្នុងមុំទី៤ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់ កាលទី១ នេះជាការលើកឡើងរបស់លោក យូសុះ សូឡៃម៉ាន អភិបាលរងខេត្តព្រះសីហនុ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាល ស្តីពីការកំណត់ អត្តសញ្ញាណ កម្មពិការភាព តាមគំរូសង្គម និងសិទ្ធជាមូលដ្ឋាន ដោយមានការចូលរួមពីប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ មេឃុំ ចៅសង្កាត់ទាំង២៩ នៃខេត្តព្រះសីហនុ នៅមន្ទីរសង្គមកិច្ចអតីត យុទ្ធជន នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣។
លោក យូសុះ សូឡៃម៉ាន អភិបាលរងខេត្តព្រះសីហនុ បានបញ្ជាក់ថា ក្នុងយុទ្ធសាស្ត្រ បញ្ចកោណតំណាក់កាលទី១ នៃរាជរដ្ឋាភិបាលថ្មី ក្រោមកាដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ដល់ភាពសំខាន់ចាំបាច់ចំពោះ គោលនយោបាយក្នុងវិស័យសង្គមកិច្ច តាមរយៈការដាក់ចេញនូវគោលនយោបាយគាំពារ សង្គមជាអាទិភាព១ ក្នុងចំណោមអាទិភាពទាំង៦ ដែលនឹងចាប់ផ្តើមអនុវត្តន៍ភ្លាមៗក្នុង ឆ្នាំ២០២៣ មានកំណត់ក្នុងមុំទី៤ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។ ការងារពិការ ភាព គឺជាការងារដ៏ចាំបាច់មួយក្នុងចំណោមការងារផ្សេងៗរបស់យើងទាំងអស់គ្នា ដើម្បី សម្រេចបាននូវសមិទ្ធផលថ្មីៗ ក្នុងន័យផ្តល់សេវាបម្រើប្រជាជន ប្រកបដោយគុណភាព និង ប្រសិទ្ធភាពខ្ពស់ជូនជនមានពិការភាព ក៏ដូចជាការចូលររួមចំណែកក្នុងការអភិវឌ្ឍ ប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធសន្តិសុខសង្គម។
លោក យូសុះ សូឡៃម៉ាន បន្តថា ដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រកប ដោយ សមភាព និងបរិយាបន្ន ដោយឈរលើស្មារតីទទួលខុសត្រូវចំពោះសន្តិសុខ ប្រាក់ចំណូល របស់ប្រជាជន។ រាជរដ្ឋាភិបាលបានកំណត់ចក្ខុវិស័យរយៈពេលវែងសម្រាប់ការអភិវឌ្ឍ ប្រព័ន្ធគាំពារសង្គម គឺការកសាងប្រព័ន្ធគាំពារសង្គមប្រកបដោយបរិយាបន្ន ចីរភាពហិរញ្ញវត្ថុ ដែលជាឧបករណ៍បម្រើដល់ការកាត់បន្ថយ និងទប់ស្កាត់ភាពក្រីក្រ ភាពងាយរងគ្រោះ និង វិសមភាព កិច្ចការទាំងនេះបានរួមចំណែកដល់ការអភិវឌ្ឍ និងគាំពារធនធានមនុស្សឱ្យ កាន់តែទូលំទូលាយ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ។
លោកអភិបាលរងខេត្តព្រះសីហនុ បានលើកឡើងថា មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ធ្វើកិច្ចសហប្រតិបត្តិការល្អលើការ ផ្តល់សេវាសង្គមកិច្ច ក៏ដូចការអនុវត្តនូវកម្មវិធីកំណត់អត្តសញ្ញាណកម្មជនមានពិការភាព តាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋានប្រកបដោយប្រសិទ្ធភាព ជូនជនដែលមានពិការភាពក្នុង ខេត្តព្រះសីហនុ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ និងការគាំពារធនធានមនុស្សកាន់តែល្អ ប្រសើរបន្ថែមទៀត៕ by AKP

អត្ថបទដែលជាប់ទាក់ទង