បុរី មេគង្គ លែន រៀបចំកម្មវិធី ចែកជូនអំណោយដល់កម្មករ-កម្មការនី ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

នាព្រឹក ថ្ងៃសៅរ៍ ៧រោច ខែភទ្របទ ឆ្នាំ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ បិណ្ឌ ៨ នេះអ្នកឧកញ៉ា ជាម ឃុនណាត អគ្គនាយកនៃ បុរី មេគង្គ លែន ព្រមទាំងថ្នាក់ដឹកនាំ បានរៀបចំពិធី ចែកអំណោយជូន ដល់ បុគ្គលិក កម្មករ កម្មការនី ប្រមាណជាង១,០០០នាក់ ដែលបំរើការងារនៅ បុរី មេគង្គ លែនទាំងអស់ ក្នុងឱកាសពិធី បុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ។
ឆ្លៀតក្នុងឱកាសនោះ អ្នកឧកញ៉ា ក៏បានមានប្រសាសន៍សាកសួរសុខទុក្ខ និង សំណេះសំណាល ទៅកាន់បងប្អូន កម្មករ កម្មការនី ប្រកបដោយភាពស្និតស្នាល និងក្តីនឹករលឹក ដែលជានិច្ចកាលអ្នកឧកញ៉ា តែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខ ទុក្ខ បុគ្គលិក កម្មករ កម្មការនី គ្រប់រូប មិនប្រកាន់វណ្ណៈ ឋានៈ តួនាទី ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។ ចំណុចដែលគួរអោយកោតសរសើរមួយទៀតវិញនោះ ចំពោះអ្នកឧកញ៉ា ដែលជារឿយៗ យើងតែងតែឃើញ មានការចែកជូនអំណោយ ក៏ដូចជាកម្មវិធីសម្បុរសធម៌នានា មិនថាជូនដល់សង្គម ឬក៏ជាការចូលរួមចំណែកដល់រាជរដ្ឋាភិបាលនោះទេ ជាពិសេសគឺ បុគ្គលិក កម្មករ កម្មការនី របស់អ្នកឧកញ៉ាផ្ទាល់ មិនថាទោះបីជាបច្ចុប្បន្ន ប្រទេសកម្ពុជាកំពុងតែជួបនូវស្ថានភាពនៃវិបត្តិសេដ្ឋកិច្ច សកលយ៉ាងណាក៏ដោយ ជាពិសេសគឺវិស័យ អចលនទ្រព្យ ចំពោះបុរីមេគង្គ លែន គឺនៅតែរក្សាបាននូវស្ថេរភាពការងារដល់ បុគ្គលិក កម្មករ កម្មការនី ដោយពុំមានការកាត់បន្ថយបុគ្គលិក ឬប្រាក់ខែទៅកាន់បុគ្គលិកណាឡើយ គឺមានតែការលើកទឹកចិត្ត និង ការផ្តល់ជំនួយបន្ថែម ជាក់ស្តែងដូចជាការផ្តល់អំណោយនៅក្នុងថ្ងៃនេះជាអាថ៌ ។
អ្នកឧកញ៉ា បានផ្តាំផ្ញើបន្ថែមដល់បងប្អូន កម្មករ កម្មការនី ទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សា សុខភាព សុវត្ថិភាព ហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនៅការរស់នៅស្អាត ហូប ស្អាត សម្អាតបរិស្ថានជុំវិញផ្ទះ ថែរក្សាសុវត្ថិភាព ក្នុងពេលបំពេញការងារ និង ការណែនាំឲ្យគោរពច្បាប់ចរាចណ៍ក្នុងពេលធ្វើដំណើរទៅស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្យខាងមុខនេះ ។ អំណោយដែលបានចែកជូនកម្មករ កម្មការនី ទាំងអស់ប្រមាណជាង១,០០០ នាក់នោះ ក្នុងម្នាក់ទទួលបាន នូវគ្រឿងឧបភោគនិងបរិភោគ រួមទាំងថវិកាមួយចំនួនផងដែរ៕ by AKP

អត្ថបទដែលជាប់ទាក់ទង