ក្រុមអន្តរាគមន៍ប្រយុទ្ធនិងជំងឺឆ្លងខេត្តស្ទឹងត្រែង ណែនាំឱ្យប្រុងប្រយ័ត្នចំពោះបន្លែបង្ការលក់នៅទីផ្សារមានកាកសំណល់កសិកម្មច្រើន

នៅក្នុងរដូវភ្ជុំនេះប្រធានអន្តរាគមន៍ប្រយុទ្ធនឹងជំងឺឆ្លងមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែងណែនាំប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នចំពោះបន្លែបង្ការ មានកាកសំណល់កសិកម្មច្រើន និងការបរិភោគស្រាសមិនស្គាល់ប្រភពច្បាស់លាស់។
ក្នុងឱកាសបុណ្យភ្ជុំនៅខេត្តស្ទឹងត្រែងថ្ងៃទី១០ខែតុលាឆ្នាំ ២០២៣នេះ លោកវេជ្ជបណ្ឌិតទនវុទ្ធីអនុប្រធានមន្ទីរសុខាភិបាល និងជាប្រធានក្រុមអន្តរាគមន៍ប្រយុទ្ធនឹងជំងឺឆ្លងខេត្តស្ទឹងត្រែង បាននាំណែដល់បងប្អូនប្រជា ពលរដ្ឋទូទៅ ត្រូវលើកកម្ពស់ថែរក្សាសុខភាពនៅរដូវមានបុណ្យទាន។
បន្លែបង្ការមុនធ្វើម្ហូប ត្រូវលាងទឹកឱ្យស្អាត ចម្អិនឱ្យឆ្អិនល្អ និងធ្វើអនាម័យឱ្យបានត្រឹមត្រូវតាមមន្ត្រីសុខាភិបាលបានណែនាំ ។លោកបន្តថា៖ ជាងនេះទៀតចៀសវាងកុំបរិភោគស្រា ស ដែលមិនស្គាល់ប្រភពលាស់នាំបង្កផលប៉ះពាល់ដល់សុខភាព ។ ម្យាងវិញទៀត ប្រសិនបើមានកើតឡើងនៅបញ្ហាធ្វើផ្សេងៗ ដូចជា រាករូស ឈឺពោះ ក្អួត ពុលអាហារណាមួយ ត្រូវទៅជួបគ្រូពេទ្យដែលនៅជិតបំផុត ដើម្បីជួយសង្គ្រោះឱ្យបានទាន់ពេលវេលាធ្វើឱ្យសុខភាពបានល្អប្រសើរឡើងវិញ។
លោកហាក់សុខរិន ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែង បន្លំហៅកាត់ថា(ក.ប.ប)បានបញ្ជាក់ថា៖នេះជាបំណងល្អក្នុងការទប់ស្កាត់ជំងឺឆ្លងនិងបានដាសស្មារតីបងប្អូនប្រជាពលរដ្ឋដែលទិញបន្លែបង្ការយកទៅធ្វើម្ហូបអាហារ ត្រូវចេះជ្រើសរើសបន្លែធម្មជាតិ និងមានគុណភាព ។
លោកបន្តថា៖មន្ត្រី(ក.ប.ប) ក៏បានណែនាំប្រជាពលរដ្ឋយើងជារឿយៗ រួចមកហើយដែរ នៅពេលមានរដូវបុណ្យទានមុនទិញទំនិញផ្សេងៗ ត្រូវពិនិត្យមើលកាលបរិច្ឆេទប្រើប្រាស់ ហើយចំណីអាហារណាគ្មានប្រភពច្បាស់លាស់ចៀសវាងកុំទិញតែម្តង ។
សូមបញ្ជាក់ថា៖កន្លងមកនៅរដូវមានបុណ្យទាន ច្រើនកើតមានការពុលចំណីអាហារ ពុលនំបញ្ចុក ពុលស្រាស បង្កឱ្យមានការស្លាប់ដល់ជីវិតមនុស្សក៏មាន ទើបមន្ត្រីសុខាពិបាលបានណែនាំឱ្យមានការប្រុងប្រយ័ត្នជាពិសេសនៅពេលថ្មីៗនេះ មានករណីស្លាប់ដោយសារជំងឺឆ្លងផ្តាសាយបក្សីពីសត្វមាន់ឈឺ៕ by AKP

អត្ថបទដែលជាប់ទាក់ទង