សេចក្តីបកស្រាយបំភ្លឺព័ត៌មានទាក់ទងទៅនឹងហ្វេសបុកផេកមួយឈ្មោះ Solo និងផេកមួយចំនួនទៀត ដែលបានយកព័ត៌មានចាស់ដែលកើតឡើងតាំង២០២១ មកធ្វេីការផុសឡើងវិញ
សេចក្តីបកស្រាយបំភ្លឺព័ត៌មាន របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាន សូមធ្វេីការបញ្ជាក់ជូនសាធារណ:ជនឲ្យបានជ្រាបថា:នៅប៉ុន្មានម៉ោងមុននេះ ទាក់ទងទៅនឹងហ្វេសបុកផេកមួយឈ្មោះ Solo និងផេកមួយចំនួនទៀត ដែលបានយកព័ត៌មានចាស់ដែលកើតឡើងតាំង២០២១ មកធ្វេីការផុសឡើងវិញនាំឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ។ ករណីនេះក៏ត្រូវបានដោះស្រាយបញ្ចប់រឿងរួចហើយផងដែរ។ ការយករូបភាពចាស់មកផុសឡើងវិញបែបនេះគឺមានបំណងចង់បំពុលសង្គម។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមឲ្យម្ចាស់ផេក ឬក៏ម្ចាស់គណនីហ្វេសប៊ុក ដែលយកករណីខាងលើមកបង្ហោះឡើងវិញនោះ ត្រូវបញ្ឈប់ការផ្សព្វផ្សាយជាបន្ទាន់ បើពុំដូច្នោះទេសមត្ថកិច្ចនគរបាលនិងចាត់វិធានការតាមច្បាប់ ៕