ប្រធានសមាគមក្លឹបទេសចរណ៍សៀមរាបអះអាងថា យុវជន យុវនារី មកពីគ្រួសារខ្វះខាត ចំនួន២៤៩នាក់ដែលបានបញ្ចប់ការបណ្ដុះបណ្ដាលលើផ្នែកបដិសណ្ឋារកិច្ច ក្នុងវិស័យទេសចរណ៍ មាន៨៥ភាគរយទទួលបានការងារធ្វើហើយជាស្រេច

សៀមរាប៖ ​ថ្លែងនៅក្នុងពិធីចែកវិញ្ញាបនបត្រដល់ សិក្ខាកាមមកពីគ្រួសារខ្វះខាតចំនួន២៤៩នាក់ នៅខេត្ដសៀមរាបដែលបានបញ្ចប់ការបណ្ដុះបណ្ដាលរយៈពេល៦ខែ លើផ្នែកបដិសណ្ឋារកិច្ច ក្នុងវិស័យទេសចរណ៍នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ លោក ហ្វ៊ីលីព សែតកៅ ប្រធាន សមាគមក្លឹបទេសចរណ៍សៀមរាបបានឱ្យដឹងថា វគ្គបណ្តុះបណ្តាលដែលមានរយៈ ពេល៦ខែនេះ សិក្ខាកាមបានសិក្សាលើទ្រឹស្តីចំនួន២ខែ និងខែចុះកម្មសិក្សាក្នុងបណ្តា ក្រុមហ៊ុនដៃគូរយៈពល៤ខែ។
ក្នុងរយៈពេលបណ្តុះបណ្តាលនេះ មានសិក្ខាកាមមួយចំនួនបានបោះចោលការសិក្សា នៅសល់សិក្ខាកាមចំនួន២៤៩នាក់។ ជាលទ្ធផលល្អ សិស្សដែលចូលរួមវគ្គនេះ មានការងារ ធ្វើមានចំនួនសរុប ២១២នាក់ ស្មើរនឹង ៨៥.១៤ភាគរយ។លោកបន្តយថា កម្មវិធីបណ្តុះបណ្តាលនេះផ្ដល់ជាផ្លែផ្កាយ៉ាងពិតប្រាកដការទទួល បានការងារដែលអាចជួយសម្រួលជីវភាពខ្លួនគេ និងមួយចំណែកសម្រាលបន្ទុកចំណាយ ដល់គ្រួសាររបស់គេក្នុងន័យលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ កាត់បន្ថយការចំណាកស្រុក ដោយខុសច្បាប់ និងផ្តោតទៅលើការសិក្សាពេញមួយជីវិត ដែលយុទ្ធសាស្ត្ររបស់សមាគម និងស្វះស្វែងក្នុងការបន្តបំពាក់បំប៉នដល់ប្អូនៗ បន្តទៀតលើគម្រោងអភិវឌ្ឍន៍សមត្ថភាព (UPSKILL) & ស្តារលទ្ធភាពជំនាញ ( RESKILL) ក៏ដូចជាការបើកឱកាសឱ្យប្អូនៗ បន្តការសិក្សាដល់ថ្នាក់ឧត្តមសិក្សាជាមួយនឹងសាកលវិទ្យាល័យ ដែលជាដៃគូអភិវឌ្ឍន៍ ធនធានមនុស្សជាអាទិ៍ដូចជា សាកលវិទ្យាល័យអង្គរនិងសាលាភាសាដទៃទៀត ដែល សមាគមអាចធ្វើទៅបាន ជាពិសេសការផ្តោតបន្ថែមលើភាសាអង់គ្លេស ភាសាចិន និងភាសា បរទេសបន្ថែមទៀត យ៉ាងហោចណាស់ប្អូនៗត្រូវមានជំនាញអាចនិយាយបានពីរភាសា ដើម្បីភាពត្រៀមខ្លួនរួចរាល់ ក្នុងការទទួលបដិសណ្ឋារកិច្ចទេសចរចិន មកព្រះរាជាណា ចក្រកម្ពុជា។​ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ការ បង្កើតឱកាសការងារដល់យុជន ដើម្បីទទួលបានប្រាក់ចំណូលសមរម្យ និងមានវិថី អភិវឌ្ឍន៍ជំនាញច្បាស់លាស់ជាតួនាទីរបស់គ្រប់ភាគីពាក់ព័ន្ធ។ ការអភិវឌ្ឍធនធានមនុស្ស ក្រសួងទេសចរណ៍បានដាក់ចុះនូវយុទ្ធនាការ “បុគ្គលិកម្នាក់ ជំនាញមួយ (One Employee, One Skill)” ដែលមានបញ្ចូលក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងវិស័យ ទេសចរណ៍ដោយផ្តោតលើទាំងបរិមាណ និងគុណភាពដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៃការអភិវឌ្ឍន៍វិស័យទេសចរណ៍ ដែលមានតម្រូវការអ្នកជំនាញប្រមាណ១,១លាននាក់ នៅឆ្នាំ២០៣០ និងប្រមាណ១,៤លាននាក់នៅឆ្នាំ២០៣៥ និងឆ្ពោះទៅសម្រេចឱ្យបាន នូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ SDG 4 និង SDG 8។ ឯកឧត្តមក៏បានជំរុញឱ្យសិក្ខាកាមទាំងអស់ ត្រូវខិតខំអនុវត្តន៍ការងារដោយប្រើ ចំណេះជំនាញ ដែលទទួលបានប្រកបដោយផ្លែផ្កាល្អ។​យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាបត្រឹម៩ខែ ឆ្នាំ២០២៣នេះ មូលដ្ឋានអាជីវកម្មទេសចរណ៍ក្នុងខេត្តសៀមរាប ទើបតែបើកដំណើរការឡើងវិញបាន ចំនួន៧១ភាគរយ នៃចំនួនអាជីវកម្មសរុប ១,១៦៥ទីតាំង ក្នុងនោះសណ្ឋាគារបានបើក ឡើងវិញប្រមាណ១៤៨ទីតាំង ស្មើនឹង៧៩២៦បន្ទប់ ស្មើនឹង ៦៥ភាគរយ ផ្ទះសំណាក់ ២១៣ទីតាំង ស្មើនឹង៣,៧៣៥បន្ទប់ និងភោជនីយដ្ឋាន ១២០ទីតាំង ស្មើនឹង ៦១ភាគរយខណៈដែលចំនួនភ្ញៀវទេសចរដែលមកដល់ខេត្តសៀមរាបវិញ មានជើងហោះហើរចូល ចំនួនជាង២០ជើងក្នុងមួយថ្ងៃ ហើយមានអ្នកដំណើរចំនួនចន្លោះពី ២,០០០ ទៅ ២,៦០០នាក់។ ភ្ញៀវទេសចរអន្តរជាតិដែលទិញបណ្ណចូលទស្សនា រមណីយដ្ឋានអង្គរមាន ចំនួនសរុបប្រមាណ ៥៤ម៉ឺននាក់ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៣៕ by AKP

អត្ថបទដែលជាប់ទាក់ទង