ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងក្រុមការងារក្រសួងសុខាភិបាល បានឆ្លៀតឱកាសចូលក្រាបថ្វាយបង្គំ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ

ខេត្តសៀមរាប៖ ក្នុងឱកាសចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពសុខាភិបាល​ នៅតាមបណ្តាខេត្តមួយចំនួន​នៃខេត្តជាប់ព្រំដែន​ ខេត្តព្រះវិហារ​ និងខេត្តឧត្តរមានជ័យ​ ក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល​ នាថ្ងៃអាទិត្យ ៧រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣​ វេលាម៉ោង​ ១០:០០​ព្រឹក​ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងក្រុមការងារក្រសួងសុខាភិបាល បានឆ្លៀតឱកាសចូលក្រាបថ្វាយបង្គំ សម្តេចព្រះព្រហ្មរតនមុនី ពិន.សែម សិរីសុវណ្ណោ នៅវត្តរាជបូណ៌ ខេត្តសៀមរាប​ ដេីម្បីពាំនាំសេចក្តីសុខសប្បាយ សេចក្តីចម្រើន ជាមួយសុខភាពបរិបូណ៍ ជូនដល់ប្រជាពលរដ្ឋ រួមទាំងមន្រ្តីរាជការក្រោមឱវាទទាំងអស់ ដែលកំពុងបំពេញបេសកកម្មក្នុងការលើកកម្ពស់គុណភាពបម្រើសេវាសុខាភិបាលឱ្យកាន់តែប្រសើរបំផុត៕ អរគុណសន្តិភាសព

អត្ថបទដែលជាប់ទាក់ទង