ជំនួបពិភាក្សាលើឯកសារគរុកោសល្យ អំពីភាពយន្ត “ទេពហត្ថា”
ភ្នំពេញ៖ នារសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបជាមួយលោក ហ្សាវីយេ ដឺឡូហ្សាន (Xavier de Lauzanne) អ្នកដឹកនាំភាពយន្ត “ទេពហត្ថា” ដើម្បីពិភាក្សាលើឯកសារគរុកោសល្យ អំពីភាពយន្ត “ទេពហត្ថា” នៅទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា។ ជំនួបពិភាក្សានេះមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំពាក់ព័ន្ធមួយចំនួននៃក្រសួងអប់រំ យុវជន និងកីឡា និងក្រុមការងាររៀបចំឯកសារគរុកោសល្យនេះមួយចំនួនផងដែរ។
គូសបញ្ជាក់ផងដែរថា ភាពយន្ត ទេព ហត្ថា ដែលជាស្នាដៃនិពន្ធរបស់លោក Xavier de Lauzanne និង លោក Pierre Kogan គឺជាប្រភេទភាពយន្តឯកសារដែលបង្ហាញអំពីលក្ខណៈពិសេសនៃសិល្បៈ និងវប្បធម៌ខ្មែរ។ ភាពយន្តឯកសារនេះ ក៏មានបង្ហាញផងដែរអំពីប្រវត្តិនៃរបាំបុរាណខ្មែរ និងគន្លងអាជីពរបស់សិល្បៈកររបាំជំនាន់ក្រោយក្នុងការបន្តវេនពីសិល្បៈករជំនាន់មុន៕ អរគុណសន្តិភាព