ប៉ុស្ដិ៍នគរបាលឈើទាល សហការជាមួយកម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀនស្រុក ឃាត់ខ្លួនម្នាក់ក្នុងចំណោម២នាក់ពាក់ព័ន្ធនិងការជួញដូរសារធាតុញៀន
ខេត្តកណ្តាល ៖ មានករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កើតហេតុនៅថ្ងៃពុធ ០១កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៥:០៥នាទី នៅចំណុចភូមិព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនសង្ស័យមានចំនួន ២នាក់ ភេទប្រុស សមត្ថកិច្ចឃាត់ខ្លួនបាន១នាក់ រត់គេចខ្លួន១នាក់ មានឈ្មោះ លី គឹមហេង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកឡានដឹកទឹកសុទ្ធ មានទីលំនៅភូមិចុងកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្ដាល ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលរយះពេល ៣ឆ្នាំ ៣ខែ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ឆ្នាំ២០១៩
ចំណែកឈ្មោះ ហេង សុភា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល បានរត់គេចខ្លួន។ វត្ថុតាងចាប់យករួមមាន: ១.ម្ស៉ៅក្រាមពណ៌សរថ្លា សង្សយ័ជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ០១កញ្ចាប់ធំ ម៉ូតូចំនួន០១គ្រឿងម៉ាក Honda GB ពណ័ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១HQ ៦០៩៩។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការរដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីបន្តនិវិធីច្បាប់៕ អរគុណសន្តិភាព