លោក ជុំ ផានិត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៦៩ឈានចូល ៧០ឆ្នាំនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣
លោក ជុំ ផានិត ប្រធានសមាគមយុវសិល្បករដើម្បីសន្តិភាព និងជាអគ្គនាយក MTV TODAY និងក្រុមការងារ បានផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៦៩ឈានចូល ៧០ឆ្នាំ
នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។
ក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះយើងខ្ញុំសូមសម្តែងនូវការគោរពកោតសរសើរដ៏ស្មោះស្ម័គ្រ និងដឹងគុណយ៉ាងជ្រាលជ្រៅ ប្រកបដោយកតញ្ញូកតវេទិតាធម៌ ចំពោះបញ្ញាញាណដ៏ឈ្លាសវៃ ព្រមទាំងសកម្មភាពប្រកបដោយគុណធម៌ មនុស្សធម៌ និងព្រហ្មវិហារធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានចូលរួមចំណែកយ៉ាងធំធេងជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយទុក្ខលំបាក និងជួយកាត់បន្ថយភាពក្រីក្រ របស់ប្រជាជនគ្រប់ទីកន្លែង ឱ្យមានជីវភាពកាន់តែល្អប្រសើរឡើង។
យើងខ្ញុំសូមលើកហត្ថបួងសួងដល់គុណព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធទាំងឡាយគ្រប់ទិសទី សូមជួយតាមថែរក្សា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍តរៀងទៅ៕